* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីក្រសួងការបរទេសម្នាក់បាត់ខ្លួនមួយថ្ងៃមួយយប់ ហើយក្រុមគ្រួសារអំពាវនាវស្វែងរក

20-08-2026 21:10

(ភ្នំពេញ)៖ លោក ថូ សំណាង ដែលជាមន្ត្រីបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបាត់ខ្លួនពីផ្ទះមួយថ្ងៃមួយយប់មកហើយ ដោយមិនដឹងដំណឹងសោះ។ ដំណឹងបាត់ខ្លួននេះ ត្រូវបានលោក ខៀវ កាញារីទ្ធ បង្ហោះតាមបណ្តាញសង្គមនៅយប់ថ្ងៃទី២០ ខែសីហានេះ។

ក្រុមគ្រួសាររបស់លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានដាក់ពាក្យបណ្តឹងទៅនាយប៉ុស្តិ៍នគរបាលខណ្ឌជ្រោយចង្វាររួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីសាច់ញាតិ លោក ថូ សំណាង បានបាត់ខ្លួនជាមួយរថយន្តរបស់ក្រសួងការបរទេស។

ក្រុមគ្រួសារបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលខណ្ឌជ្រោយចង្វារ សូមមេត្តាជួយពន្លឿនការស្រាវជ្រាវ និងស្វែងរកលោក ថូ សំណាង ឲ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនេះ ក្រុមគ្រួសារក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសបងប្អូនមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រសិនបើបានឃើញ ឬមានតម្រុយណាមួយទាក់ទងនឹងការបាត់ខ្លួនរបស់លោក ថូ សំណាង សូមមេត្តាជួយផ្តល់ព័ត៌មានមកកាន់ក្រុមគ្រួសារ ឬជូនដំណឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។