* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរស្រុកស្ទោង ខេត្តកំពង់ធំ បិទទីតាំងក្រុមហ៊ុន២កន្លែង ដែលគ្មានច្បាប់អនុញ្ញាត

20-08-2026 21:27

(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងចម្រុះ ចុះបិទទីតាំងក្រុមហ៊ុនប្រាសាទមាស ភីអេសអិល ឯ.ក ចំនួន២កន្លែង នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ការបិទនេះធ្វើឡើងដោយអនុវត្តតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកំពង់ធំ លេខ ៤៣៥/២៦ ស.ជ.ណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើអាជីវកម្មដោយពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច។ ទីតាំងទាំងពីរនោះ រួមមានមួយកន្លែងស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង និងមួយកន្លែងទៀតស្ថិតនៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង។

ការបង្ក្រាប និងបិទទីតាំងអាជីវកម្មគ្មានច្បាប់អនុញ្ញាតនេះ គឺជាវិធានការចាំបាច់មួយក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។ នេះក៏ជាសារមួយសម្រាប់បណ្ដាក្រុមហ៊ុន ឬអាជីវកម្មទាំងអស់ ដែលប្រតិបត្តិការដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ត្រូវតែប្រឈមមុខនឹងការបិទ ឬផ្អាកសកម្មភាព។

លើសពីនេះ សកម្មភាពចុះបង្ក្រាបនេះបង្ហាញពីការយកចិត្តទុកដាក់ និងការការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលជាកាតព្វកិច្ចចម្បងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការលើអាជីវកម្មខុសច្បាប់ ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច ការបោកប្រាស់ ឬការធ្វើអាជីវកម្មដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ពលរដ្ឋ។ ការឆ្លើយតបទាន់ពេលវេលា និងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនេះ បានទទួលនូវការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសាធារណៈជន។

ក្នុងឱកាសនោះ លោក សាយ គឹមឡម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអង្គភាពកម្ចីដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬដែលមានអត្រាការប្រាក់ខ្ពស់ ហើយត្រូវចូលរួមសហការ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីទទួលបានការអន្តរាគមន៍ទាន់ពេលវេលា៕