* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បង្ក្រាបទីតាំង ​Online Scams ២ទីតាំងឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

21-08-2026 11:15

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ២ទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ រួមជាមួយការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

*ទីតាំងទី១ ស្ថិតនៅបុរីរីវើរ៉ា កោះពេជ្រ ផ្ទះលេខ I50 សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិខ្មែរចំនួន ០៣នាក់ (ប្រុស) និងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ All-in-One ចំនួន ២០៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១,៥៥០គ្រឿង, ម៉ូនីទ័រចំនួន ០៣គ្រឿង, ស៊ីភីយូ ០៣គ្រឿង និងស៊ីមកាតបរទេសមួយចំនួនធំរាប់ម៉ឺនស៊ីម។

ចំណែកនៅទីតាំងទី២ ស្ថិតនៅបុរីដាយមិនវ័ន ផ្ទះលេខ S55 សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី ០១នាក់) ដែលមាន ២សញ្ជាតិ រួមមានជនជាតិចិន ០៤នាក់ (ស្រី ០១នាក់) និងជនជាតិខ្មែរ ០៣នាក់ (ប្រុស)។ វត្ថុតាងដែលដកហូតបានរួមមាន កុំព្យូទ័រ All-in-One ចំនួន ៣១គ្រឿង, Laptop ចំនួន ០២គ្រឿង, ម៉ូនីទ័រ ០៣គ្រឿង និងទូរស័ព្ទដៃ ចំនួន ២១១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ រដ្ឋបាលខណ្ឌចំការមនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ប្រសិនបើមានសង្ស័យអំពីសកម្មភាពមិនប្រក្រតី ឬបទល្មើសបច្ចេកវិទ្យាណាមួយនៅក្នុងមូលដ្ឋានរបស់លោកអ្នក ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរឡើង៕