* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសាធារណការ និងអង្គការសង្គមស៊ីវិល រួមគ្នាជំរុញការយល់ដឹងពីសារៈសំខាន់នៃអាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក ដល់ពលរដ្ឋ និងម្ចាស់អាជីវកម្មកំពង់ចម្លង

21-08-2026 14:14

(កណ្តាល)៖ ការពាក់អាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹកមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយហានីភ័យ និងការស្លាប់បណ្តាលមកពីការលង់ទឹក ហើយអ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអស់ គួរពាក់អាវពោងជាស្រេចពេលចុះយានជំនិះផ្លូវទឹក មិនថា ផ្លួវជិត ផ្លូវឆ្ងាយ អ្នកចេះហែលទឹក ឬមិនចេះហែលទឹក សុទ្ធតែមានសារសំខាន់ដូចៗគ្នា ដែលការធ្វើដូចនេះនឹងជួយឲ្យអ្នកសង្រ្គោះងាយរកឃើញអ្នកកំពុងលង់ទឹក និងសង្រ្គោះជីវិតទាន់ពេលវេលា។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក លោក ឡេ សុវណ្ណរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការចលនាដើម្បីសុខភាពកម្ពុជា អង្គការសុខភាពពិភពលោក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចុះផ្សព្វផ្សាយពីយុទ្ធនាការសាធារណៈស្ដីពីសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក ដល់ម្ចាស់នាវា ម្ចាស់អាជីវកម្មកំពង់ចម្លង និងប្រតិបត្តិករដឹកជញ្ជូនតាមផ្លូវទឹក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល ពីសារប្រយោជន៍នៃការពាក់អាវពោងសុវត្ថិភាព ពេលធ្វើដំណើរតាមផ្លូវទឹក។

លោក ឡេ សុវណ្ណរិន បានបញ្ជាក់ឱ្យដឹងថា កម្ពុជាជាប្រទេសដែលសំបូរទៅដោយទន្លេ ព្រែក ស្ទឹង បឹង និងបណ្ដាញផ្លូវទឹក ធម្មជាតិខ្វាត់ខ្វែង ដែលបង្កលក្ខណៈអំណោយផលដល់ការដឹកជញ្ជូននិងធ្វើដំណើរតាមផ្លូវទឹក។ ការធ្វើដំណើរតាមផ្លូវទឹក គឺជាមធ្យោបាយដ៏មានសារៈខាន់ និងមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋជាច្រើន ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងសេដ្ឋកិច្ចមូលដ្ឋាន។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើការធ្វើដំណើរនោះខ្វះការប្រុងប្រយ័ត្ន ឬមិនបានអនុវត្តតាមបទបញ្ញត្តិសុវត្ថិភាពទេនោះ វាអាចនឹងបង្កជាហានិភ័យជាយថាហេតុរហូតដល់បាត់បង់ អាយុជីវិត ជាពិសេសគឺគ្រោះថ្នាក់ដែលបណ្តាលមកពីការលង់ទឹក។

លោក ឡេ សុវណ្ណរិន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈវត្តមានរបស់ម្ចាស់នាវា ម្ចាស់កំពង់ចម្លង ប្រតិបត្តិករដឹកជញ្ជូន និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹកញឹកញាប់ និងបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងជាកម្លាំងចលករដ៏សំខាន់ក្នុងការយកចិត្តទុកដាក់អនុវត្ត និងផ្សព្វផ្សាយបន្តអំពីវប្បធម៌សុវត្ថិភាពផ្លូវទឹកដល់សហគមន៍រៀងៗខ្លួន និងបានអំពាវនាវដល់ម្ចាស់នាវា ម្ចាស់ដចម្លង និងប្រតិបត្តិករដឹកជញ្ជូនទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរជាចម្បង។

លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី តំណាងអង្គការសុខភាពពិភពលោក បានបញ្ជាក់ឱ្យដឹងថា ការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈគួរឲ្យកត់សម្គាល់មួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានឆក់យកជីវិតមនុស្សច្រើនជាង ៨៣ ៥០៨នាក់ ជារៀងរាល់ឆ្នាំ។ នៅកម្ពុជាការលង់ទឹកមានអត្រាប្រមាណ ៧.៦ ក្នុងចំណោមមនុស្ស ១០០ ០០នាក់ ខ្ពស់ជាងអត្រាមធ្យមសកល ៣.៨ និងអត្រាមធ្យមក្នុងតំបន់ ៤.៣។

លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី បានបបន្ថែមទៀ់តថា គ្រោះថ្នាក់កើតឡើងដោយសារការលង់ទឹក អាចបង្ការបានប៉ុន្តែគួរឲ្យសោកស្តាយ ការធ្វើដំណើរតាមផ្លូវទឹកកន្លង មិនសូវបានពាក់អាវសុវត្ថិភាពទេ រួមទាំងអ្នកមិនចេះហែលទឹក និងកុមារតូចៗដែរ។ ជាការកត់សម្គាល់របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការសុខភាពកម្ពុជា នៅកម្ពុជាការលង់ទឹកប្រមាណ ៨០% កើតមានចំពោះអ្នកធ្វើដំណើរតាមផ្លូវទឹក ដែលមានអាយុក្រោម ៥០ឆ្នាំ ដែលជាវ័យផលិតផលសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា ការពាក់អាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយហានីភ័យ និងការស្លាប់ បណ្តាលមកពីការលង់ទឹក។ ចំពោះអ្នកចេះហែលទឹកស្រាប់ នៅពេលលង់ទឹក អាចប្រឈមនឹងការប្រឹងហែល ទប់ទល់នឹងចរន្តទឹកហូរ ឬការបោកខ្ទប់របស់រកធំៗជាដើម។ ការពាក់អាវពោងកាត់បន្ថយភាពនឿយហត់ពេលប្រឹងហែលទឹក និងភាពស្លន់ស្លោបាត់ម្ចាស់ការ។ ដូចនេះក្នុងពេលធ្វើដំណើរតាមទឹកពេលមានភ្លៀង ខ្យល់ រលកធំៗឬទឹកហូរខ្លាំង តាមសមុទ្រ បឹងឬទន្លេធំៗ តាមទូកកំសាន្តតូចៗ អ្នកធ្វើដំណើរត្រូវពាក់អាវពោងជាចាំបាច់ ដើម្បីសុវត្ថភាពទាំងអស់គ្នា។ ការលង់ទឹកអាចបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ដែលជាការឈឺចាប់បំផុតសម្រាប់គ្រួសារ។ វាក៏អាចបណ្តាលឲ្យប៉ះពាល់ខួរក្បាល និងបណ្តាលឲ្យមានពិការភាព បន្ថែមបន្ទុកសម្រាប់គ្រួសារ បាត់បង់ចំណូល ដែលបន្សល់នូវការសោកស្តាយអស់មួយជីវិត៕