* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តក្វាងង៉ាយ និងខេត្តរតនគិរី បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពវៀតណាម សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧

21-08-2026 16:09

(រតនគិរី)៖ ខេត្តក្វាងង៉ាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការរុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំរវាងគណៈកម្មការជំនាញនៃខេត្តទាំងពីរ។

ពិធីនេះត្រូវបានធ្វើឡើងរវាងលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកស្រី អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តក្វាងង៉ាយ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានកាលពីរដូវប្រាំងឆ្នាំ២០២៥-២០២៦ ដែលក្រុមការងារខេត្តក្វាងង៉ាយ បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន ០៦ ករណី ទោះបីជាព័ត៌មានអំពីទីតាំងបញ្ចុះកាន់តែពិបាករកក៏ដោយ។

បច្ចុប្បន្ននេះ នៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជាច្រើនទៀត ដែលមិនទាន់រកឃើញនៅឡើយនៅលើទឹកដីខេត្តរតនគិរី។ ការងារស្វែងរក និងជីកគាស់កាន់តែប្រឈមនឹងការលំបាក និងភាពស្មុគស្មាញ ដោយសារកង្វះព័ត៌មានជាក់លាក់ពីអដ្ឋិធាតុ និងទីតាំងបញ្ចុះ។

ហេតុនេះ គណៈកម្មការរុករកអដ្ឋិធាតុនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងចលនាប្រជាជនបន្តផ្តល់ព័ត៌មានអំពីទីតាំងផ្នូរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររុករក ជីកគាស់ និងប្រមូលអដ្ឋិធាតុឱ្យបានជោគជ័យ។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕