* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

21-08-2026 16:15

(ព្រះសីហនុ)៖ លោក ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ លោក ង៉ាន ណានី អគ្គលេខាធិការរង លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ ព្រមទាំងតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង មន្ត្រីមន្ទីរកសិកម្ម ខេត្តព្រះសីហនុ និង មន្ត្រីផ្នែកជួរក្រោយទទួលបន្ទុកវិស័យកសិកម្មផងដែរ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារ ការដោះស្រាយបញ្ហាប្រឈម និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយ។

ក្រុមការងារ បានពិនិត្យការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ជាពិសេសសេវាជលផល សេវាសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងសេវាជី និងថ្នាំកសិកម្ម។ បន្ថែមពីនេះ ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ស្រី វុឌ្ឍី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ រវាងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ខេត្តព្រះសីហនុ ដែលបានសហការអនុវត្តការងារប្រកបដោយភាពសកម្ម និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត។ លទ្ធផលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការធានាឱ្យដំណើរការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋមានភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាព។

លោក បានណែនាំឱ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បន្តពិនិត្យ និងអនុវត្តឱ្យបានពេញលេញនូវមុខងារដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម ព្រមទាំងបន្តតាមដាន និងវាយតម្លៃការផ្តល់សេវារដ្ឋបាលជាប្រចាំ ដោយយកចិត្តទុកដាក់លើគុណភាព ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕