* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីមហាផ្ទៃ៖ ពលរដ្ឋខ្មែរចាញ់បោកគេ ធ្វើការនៅលើទូកនេសាទម៉ាឡេស៉ី ៤៧នាក់ នឹងបញ្ជូនត្រឡប់មកវិញ (Video inside)

21-08-2026 16:25

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកគេ ទៅធ្វើការនៅលើទូកនេសាទម៉ាឡេស៉ី ប្រមាណ ៤៧នាក់ នឹងត្រូវបញ្ជូនត្រឡប់មកមាតុភូមិវិញ។

លោកថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរចាញ់បោកគេ ធ្វើការនៅលើទូកនេសាទម៉ាឡេស៉ី ៤៧នាក់ មានអ្នកខ្លះនាំទាំងគ្រួសារទៅជាមួយផង ដែលមានកូនអាយុ ៧ ឬ ៨ឆ្នាំ។ ប្រការនេះ លោកដាស់តឿនថា ការទៅធ្វើការនៅក្រៅប្រទេសតាមមេខ្យល់ គ្រោះថ្នាក់ខ្លាំងណាស់ ហើយបើចំមេខ្យល់ល្អនោះ មិនមានបញ្ហាអ្វីទេ តែបើចំមេខ្យល់មិនល្អ ច្បាស់ជាខូចអនាគតទាំងគ្រួសារមិនខាន។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៉ី តាមរយៈស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា ដែលបានខិតខំជួយលើអ្វី ដែលហៅថា ការប្រយុទ្ធប្រឆាំងនឹងការងារជួញដូរមនុស្សបែបនេះ។

សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ពោលគឺកន្លងមក តែងតែមានពលករខ្មែរ និងកុមារ ដែលទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជានិច្ច៕