* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ ស្វាគមន៍អ្នកវិនិយោគចិន បង្កើនការងារ និងសេដ្ឋកិច្ចខេត្ត, ត្រឹមខែសីហា ឆ្នាំ២០២៦ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគ២៨គម្រោង ជាមួយទុនជិត១៦៩លានដុល្លារ

21-08-2026 16:31

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលស្វាគមន៍ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្រុមអ្នកវិនិយោគទុនមកពីសាធារណរដ្ឋប្រជាមានិតចិន ឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តតាកែវ ឱ្យបានកាន់តែច្រើនឡើង ជាពិសេសបង្កើតរោងចក្រថ្មីៗ ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។ ពិធីទទួលស្វាគមន៍នេះបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។

អភិបាលខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវកំពុងទទួលបានអ្នកវិនិយោគជាច្រើនក្រុមហ៊ុន ដែលបានបង្កើតការងារយ៉ាងច្រើនកន្លែង ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀតកំពុងដាក់សំណើចូលមកបណ្តាក់ទុន បន្ថែមផងដែរ។ លោកបានបន្តថា មូលហេតុដែលខេត្តតាកែវទទួលបានការវិនិយោគច្រើន ដោយសារខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម និងការយកចិត្តទុកដាក់សម្របសម្រួលពីអាជ្ញាធរខេត្ត។

ជាការឆ្លើយតប ក្រុមអ្នកវិនិយោគចិនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ។
ពួកគេក៏បានប្តេជ្ញាកៀរគរដៃគូសហការនៅប្រទេសចិនឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តតាកែវ។

គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ខេត្តតាកែវទទួលបានគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ជាមួយទុនជិត ១៦៩លានដុល្លារអាមេរិក ដែលបានបង្កើតឱកាសការងារ ១២,៣៣៧កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុក។
ការវិនិយោគទាំងនេះនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕