* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ អំពាវនាវដល់សិស្សានុសិស្សដែលទើបប្រឡងរួច សូមរួសរាន់មកដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល

21-08-2026 16:34

(សៀមរាប)៖ លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានអំពាវនាវដល់សិស្សានុសិស្សដែលទើបប្រឡងរួច សូមរួសរាន់មកដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល ចំនួន៣៥០នាក់ សម្រាប់ឆ្នាំថ្មីនេះ ទៅលើកម្មវិធីជាន់ខ្ពស់បច្ចេកទេស (ឌីប្លូមម៉ា) មានជំនាញ ដូចជា៖ សំណង់ អគ្គិសនី អេឡិចត្រូនិច និងមេកាត្រូនិច។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ម៉ប់ ស៊ីនួន នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២១ ខែសីហានេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលកន្លងទៅ ឲ្យបានដឹងពីកម្មវិធីសិក្សារបស់វិទ្យាស្ថាន និងឆាប់មកដាក់ពាក្យសុំចូលរៀន ដើម្បីទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល។

លោកបណ្ឌិត បានបន្តថា ចំពោះការដាក់ពាក្យសុំចូលរៀន គឺវិទ្យាស្ថាន គឺពិនិត្យទៅលើកម្មវិធីសិក្សាមុខជំនាញ និងលក្ខខណ្ឌមួយចំនួន ព្រមទាំងមានការប្រឹក្សាយោបល់ទៅលើ ថាតើជំនាញទាំងអស់នឹង មួយណាត្រូវជាមួយឧបនិស្ស័យរបស់ពួកគាត់។ ចំពោះការសិក្សាឆ្នាំថ្មីនេះ នឹងចាប់ផ្តើមទទួលពាក្យពីខែនេះតទៅរហូតដល់ខែ១១ ឬក៏ខែ១២។

លោកបណ្ឌិត បានបន្តថា សម្រាប់អាហារូបករណ៍ ចំនួន៣៥០នាក់ គឺពួកគាត់ទទួលបានការស្នាក់នៅទាំងបុរស និងនារី ដោយឥតគិតថ្លៃ។ ប្រសិនបើសិស្សនុសិស្សមកពីតាមបណ្តាស្រុក មិនបាច់បារម្ភណ៍ពីការជួលផ្ទះដើម្បីស្នាក់នៅនោះឡើយ។

លោកបណ្ឌិត បន្ថែមថា បន្ទាប់ពីការសិក្សា តាមការសង្កេតរបស់វិទ្យាស្ថាន សិស្សពី៧៥ ភាគរយ ទៅ៨៥ភាគរយ គឺទទួលបានឱកាសការងារ ហើយក្រៅពីនោះ ពួកគាត់បានបង្កើតមុខរបរខ្លួនឯង។ ព្រោះជំនាញខ្លះ មានតម្រូវការខ្ពស់ ដូចជា៖ មេកាត្រូនិច អគ្គិសនីក្នុងអគារ និងអេឡិចត្រូនិច ហើយគ្រប់ជំនាញមិនប្រកាន់ភេទនោះឡើយ អាចរៀនបានទាំងបុរស និងនារី។ ជាក់ស្តែងនៅវិទ្យាស្ថាន ក៏មានសិស្សទាំងពីរភេទ កំពុងរៀងអេឡិចត្រូនិច និងមេកាត្រូនិចផងដែរ។

លោកបណ្ឌិត បញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសអង្គរ បង្កើតឡើងនៅឆ្នាំ១៩៩២ មានអាយុកាលជាង៣០ឆ្នាំហើយ និងបានបង្កើតកម្លាំងពលកម្មរាប់ម៉ឺននាក់ ទាំងនៅក្នុងខេត្ត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត។ នៅវិទ្យាស្ថានយើង មានកម្មវិធី២៖ ទី១- សិស្សានុសិស្សដែលទើបប្រឡងរួចហើយ ទៅជាប់ ឬធ្លាក់ ក៏អាចមកដាក់ពាក្យជ្រើសរើសជំនាញដែលខ្លួនចង់រៀនបានដែរ។

ដៅយឡែក ទី២- គឺកម្មវិធីរបស់រាជរដ្ឋាភិបាល វគ្គ(១.៥M) វគ្គទាំង២នេះ ផ្តល់ឱកាសការងារលឿន និងប្រើពេលវេលាខ្លី។ ក្នុងនោះ មាន១៣មុខជំនាញ រួមមាន៖ ការងារជាងកំបោរ, ការតបណ្តាញបំពង់ទឹក, បណ្តាញអគ្គិសនីក្នុងអគារ, ថែទាំ និងជួសជុលបរិក្ខារត្រជាក់, ថែទាំ និងជួសជុលរថយន្ត, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, កាត់សក់បុរស, សាឡន, ជំនួយការចុងភៅ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មជួសជុលកុំព្យូទ័រ, ការផលិតនំ និងធុរកិច្ចភេសជ្ជៈ។ ប្រសិនបើពួកគាត់មានបណ្ណសមធម៌ ( ក្រីក្រ១ និងក្រីក្រ២) នឹងទទួលបាន ក្នុង១ខែ ២៨ម៉ឺនរៀលទៀតផងដែរ។

ជាមួយនេះដែរ លោកបណ្ឌិត ម៉ប់ ស៊ីនួន បញ្ជាក់ថា កន្លងទៅថ្មីៗនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក៏បានទៅតម្រង់ទិសដល់សិស្សានុសិស្ស នៅតាមវិទ្យាល័យមួយចំនួន និងបាននាំពួកគាត់មកមើលរោងជាង មើលថ្នាក់រៀន និងកន្លែងស្នាក់នៅ ដើម្បីឲ្យគាត់បានយល់អំពីសារ:សំខាន់អំពីជំនាញ (TVET)។ ក្នុងនោះដែរ យើងក៏បានប្រឹក្សាយោបល់ដល់ពួកគាត់ ដើម្បីកុំឲ្យរៀនជំនាញតាមគ្នា ពីព្រោះមនុស្សម្នាក់ៗមាននិស្ស័យខុសៗគ្នា កាលណាបើយើងរើសជំនាញត្រូវ ជំនាញនោះនឹងនៅជាមួយយើងពេញមួយជីវិត៕