* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ច្រានចោលព័ត៌មានក្លែងក្លាយថា សមត្ថកិច្ចធ្វើស៊ីអ្នករត់ PassApp

21-08-2026 16:40

(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបានយកវីដេអូសមត្ថកិច្ចបង្រ្កាបបទល្មើស រួចបញ្ចូលសំឡេងថា សមត្ថកិច្ចបានធ្វើស៊ីអ្នករត់ PassApp។

ក្រោយពីទទួលបានព័ត៌មានមិនពិតនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវជាបន្ទាន់។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា ករណីដែលសមត្ថកិច្ចចុះបង្រ្កាបនោះ គឺជាករណីហិង្សាដោយចេតនា អំពើលួចទូរស័ព្ទដៃ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលបានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៤៖០៧នាទី ត្រង់ចំណុចក្រោយរង្វង់មូលលោកតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងហេតុការណ៍នោះ ជនរងគ្រោះឈ្មោះ មិត្ត សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរដឹកជញ្ជូន បានរងរបួសបែកចុងចិញ្ចើមខាងឆ្វេង និងបាត់បង់ទូរស័ព្ទដៃម៉ាក OPPO A6 មួយគ្រឿង។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ន សារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ខៃ ភេទប្រុស អាយុ៤០ឆ្នាំ បានរត់គេចខ្លួន។ វត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ ក៏ត្រូវបានចាប់យកមកវិញផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ការដែលបណ្តាញសង្គមយករូបភាពកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ទៅបញ្ចូលសំឡេងថា សមត្ថកិច្ចធ្វើស៊ីអ្នករត់ PassApp ហើយដាក់គ្រឿងញៀនក្នុងអាវ គឺជាការប្រឌិតទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងមានសមត្ថកិច្ច។

សមត្ថកិច្ចបានអំពាវនាវដល់ម្ចាស់ផេកដែលបានកាត់តបញ្ចូលសំឡេងមិនពិតខាងលើ ឱ្យចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបន្ទាន់ ដើម្បីចៀសវាងការភាន់ច្រឡំជាសាធារណៈ៕