* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ អ្នកជាប់ពន្ធអាចអញ្ជើញទៅទទួលសេវា នៅទីតាំងអគារអគ្គនាយកដ្ឋានពន្ធដារចាស់ នៅផ្លូវសហព័ន្ធរុស្សី ខណៈទីស្នាក់ការកណ្តាលពន្ធដារថ្មី ជាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភា

21-08-2026 17:06

(ភ្នំពេញ)៖ អគ្គនាយកដា្ឋនពន្ធដារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងថា អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅខណ្ឌជ្រោយចង្វារ នឹងត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់ការរៀបចំ កម្មវិធីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដូច្នេះ ដើម្បីសម្រួលដល់ការផ្តល់សេវាជូនអ្នកជាប់ពន្ធ ក្នុងអំឡុងពេលរៀបចំកម្មវិធីសន្និសីទខាងលើអគ្គនាយកដ្ឋានពន្ធដារ ស្នើឱ្យអ្នកជាប់ពន្ធ និងបងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកទទួលសេវា នៅទីតាំងអគារអគ្គនាយកដ្ឋានពន្ធដារចាស់ ដែលមានអាសយដ្ឋានស្ថិតនៅ អគារកែងមហាវិថីសហព័ន្ធរុស្ស៊ី និងម៉ៅសេទុងវិញ។

អគ្គនាយកដ្ឋានពន្ធដារនឹងបន្តបម្រើសេវាជូនអ្នកជាប់ពន្ធពេញលេញជាធម្មតាវិញ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋាន ស្ថិតនៅ អគារលេខ ៣៣៣ វិថីពន្ធដារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕