* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ទិត សុធា៖ ការតម្រង់ទិសសម្រាប់ត្រៀមខ្លួនបន្តសិក្សានៅសាកលវិទ្យាល័យ ជាការបង្ហាញផ្លូវដ៏ចាំបាច់ជួយដល់សិស្សនិស្សិតមកពីតាមបណ្ដាខេត្ត

21-08-2026 17:55

(កំពង់ធំ)៖ លោក ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១១, ទី១២ ថ្មី និងសិស្សដែលទើបប្រឡងទុតិយភូមិថ្មីៗនេះ ប្រមាណ១៥០រូប នៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ព្រះសង្ឃ និងមន្ត្រីមូលដ្ឋានក្នុងឃុំផងដែរ។

នាឱកាសនោះ លោក ទិត សុធា បានបំផុសនូវឱកាសល្អៗជាច្រើនសម្រាប់តម្រង់ទិសក្នុងការឱ្យសិស្សត្រៀមខ្លួនសិក្សាបន្តនៅសាកលវិទ្យាល័យ និងតាមវិទ្យាស្ថាននានា រួមទាំងបានរួមចំណែកជួយគិតគូរស្វែងរកការផ្ដល់អាហារូបករណ៍ កន្លែងស្នាក់នៅ និងឱ្យសិស្សចាប់ផ្ដើមគិតគូរឱ្យបានច្បាស់លាស់នូវជំនាញដែលពួកគេពេញចិត្ត មុននឹងសម្រេចចិត្តជ្រើសរើសចូលរៀននៅថ្នាក់ឧត្ដមសិក្សា។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស គឺជាកិច្ចការអាទិភាពដ៏ចម្បង ហើយសិស្សនិស្សិតដែលបានទទួលនូវការអប់រំខ្ពស់ មានចំណេះជំនាញច្បាស់លាស់ គឺជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិ។

លោកបានបន្តថា ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ហើយការអប់រំ គឺជាមូលដ្ឋានគន្លឹះក្នុងការបង្កើតធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ក្នុងន័យថា សិស្សនិស្សិត ត្រូវតែជាអ្នកមានចំណេះដឹង មានជំនាញច្បាស់លាស់ មានអត្តចរិតល្អ គុណធម៌ សីលធម៌ល្អ និងមានសុខភាពរឹងមាំ ព្រមទាំងត្រូវមានការទទួលខុសត្រូវខាងសង្គមផងដែរ។ ជាពិសេសជាងនេះទៅទៀត ដើម្បីបន្សំខ្លួនទៅនឹងកម្មវិធីអប់រំក្នុងសតវត្សទី២១នេះ សិស្សនិស្សិតក៏ត្រូវតែដើរឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការនៃសង្គម បើពុំនោះទេនឹងខាតធនធាននិងខាតបង់ទាំងពេលវេលាផងដែរ។

ដោយមើលឃើញនូវភាពចាំបាច់នេះហើយ ទើបក្រុមការងាររាជរដ្ឋាភិបាលបានគិតគូរគ្នាជាមួយមូលនិធិខ្មែរសម្រាប់ការសិក្សា ដែលធ្លាប់បានលើកស្ទួយនូវគុណតម្លៃនៃការអប់រំ ជាពិសេសការចង់ឃើញក្មួយៗ សិស្សានុសិស្ស មានទិសដៅ ច្បាស់លាស់ទាំងការជ្រើសរើសសាលាដើម្បីចូលរៀនបន្តនៅកម្រិតថ្នាក់ឧត្ដមសិក្សា ការស្វែងរកអាហារូបករណ៍ ផ្អែកលើនិទ្ទេសដែលខ្លួនឯងបានខំប្រឹងសិក្សារៀនសូត្រ និងការបញ្ចប់ការប្រឡងបាក់ឌុប កាលពីពេលថ្មីៗ ការពិគ្រោះយោបល់ កិច្ចសហការទំនាក់ទំនងជាមួយក្រុមការងារដើម្បីរកកន្លែងស្នាក់នៅ និងការជ្រើសរើសនូវមុខជំនាញដែលខ្លួនពេញចិត្ត សម្រាប់ផ្ដល់ក្ដីសង្ឃឹមនៃជីវិតការសិក្សា និងការងារសម្រាប់អនាគត គឺជាភាពចាំបាច់ដែលត្រូវតែគិតគូរជាបន្ទាន់ និងត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តបន្តការសិក្សារបស់ខ្លួន។

យ៉ាងណាមិញ ការចូលរួមទទួលយកគោលការណ៍និងការប្រឹក្សាយោបល់តម្រង់ទិសពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាទំនុកចិត្ត និងក៏ជាការចូលរួមកាត់បន្ថយនូវក្ដីកង្វល់នានារបស់សិស្ស និងមាតាបិតាជាអាណាព្យាបាលសិស្សបានមួយកម្រិតធំផងដែរ រួមទាំងការកាត់បន្ថយចំណាយដ៏លើសលប់សម្រាប់ការរៀនសូត្របន្ត នៅពេលសិស្សនិស្សិតទាំងនោះបានទទួលនូវអាហារូបករណ៍ពីក្រុមការងារ។
បន្ទាប់ពីសំណេះសំណាលរួចហើយលោក ទិត សុធា និងក្រុមការងារក៏បានប្រគល់ជូននូវសៀវភៅសិក្សាសម្រាប់សិស្សនិទ្ទេស A ដែលជាបណ្ដុំឯកសារ មានការស្រាវជ្រាវ ប្រមូល រៀបចំ ចងក្រង បោះពុម្ព សម្រាប់បម្រើឱ្យសិស្សនិស្សិតបានយកទៅសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពឱ្យបានក្លាយជាសិស្សមាននិទ្ទេសខ្ពស់ ដែលរំពឹងថានឹងទទួលបានជោគជ័យ និងលទ្ធផលល្អសម្រាប់អនាគត៕