* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងសាធារណការ រួមគ្នាផ្សព្វផ្សាយស្តីពី «បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»

21-08-2026 18:11

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ប៉េង ពោធិ៍នាក្រសួងសាធារណការ និងដឹកជញ្ជូន រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងទាំងពីរ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ មន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញធ្វើរបាយការណ៍សង្ខេបអំពី ដំណើរការនៃការរៀបចំឯកសារបទដ្ឋានបច្ចេកទេសទាំងអស់ តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចបានជាស្ថាពរ និងការធ្វើបទបង្ហាញដោយសង្ខេបអំពីសៀវភៅបទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងផ្សព្វផ្សាយនាឱកាសនេះរួមមាន បទដ្ឋានបច្ចេកទេសថ្មីចំនួន ៩ផ្នែក ដែលមានសៀវភៅសរុបចំនួន ៤២ឯកសារ។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំពិធីផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ដ៏មានសារៈសំខាន់ឡើង ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។

លោករដ្ឋមន្ដ្រីក៏បានជម្រាបជូនអំពី គោលនយោបាយយុទ្ធសាស្ដ្រជាតិស្តីពីការអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យរបស់ ក្រសួងអភិវឌ្ឍជនបទ ជាពិសេសការយកចិត្តទុកដាក់របស់ក្រសួងលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍សំខាន់ចំនួន ៤ គឺ៖ គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ។

លោករដ្ឋមន្ដ្រី បានបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា បទដ្ឋានបច្ចេកទេសនេះ នឹងជួយគាំទ្រនិងបំពេញបន្ថែមនូវតម្រូវការរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងសំណង់សិល្បការ្យ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

បន្ថែមពីនេះលោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹក ដែលតែងផ្តល់កិច្ចសហការ និងផ្តល់ការគាំទ្រយ៉ាងល្អ នាពេលកន្លងមក ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជាពិសេសផ្លូវជនបទ។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវបទដ្ឋានបច្ចេក ដែលជាឯកសារគតិយុត្តសម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍។

លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក លោកស្រី និងគ្រប់ភាគីពាក់ព័ន្ធទាំអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងភាពស៊ីសង្វាក់គ្នា ក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី បានក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស និងបទពិសោធន៍រវាងមន្ត្រីជំនាញគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាវិស័យឯកជន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវលើការអនុវត្តបទដ្ឋានបច្ចេកទេស ដែលបានផ្សព្វផ្សាយនាឱកាសនេះឱ្យបានត្រឹមត្រូវ។

ជាថ្មីម្ដងទៀត លោក ឆាយ ឫទ្ធិសែន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញឡើងទទួលសៀវភៅបទដ្ឋានបច្ចេកទេសពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕