* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scams

21-08-2026 21:11

(បន្ទាយមានជ័យ)៖ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ដបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា បានចុះត្រួតពិនិត្យជាក់ស្ដែងចំនួន២ទីតាំង (បិទសៀល១ទីតាំង) រកឃើញជនបរទេសសរុប ១៥៣នាក់ស្រី២៧នាក់ ៣សញ្ជាតិ។

*ទីតាំងទី១៖ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ មានអ្នកគ្រប់គ្រងឈ្មោះ ថៃ ម៉េងលី ភេទប្រុស សញ្ជាតិខ្មែរ បានចូលរួមសហការជាមួយក្រុមការងារ ពិនិត្យឃើញថា ទីតាំងពុំមានជនបរទេស ពុំមានសម្ភារដែលជាសញ្ញាណ នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

*ទីតាំងទី២៖ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ មានអ្នកគ្រប់គ្រងឈ្មោះ ថៃម៉េងលី ភេទប្រុស សញ្ជាតិខ្មែរ បានចូលរួមសហការជាមួយក្រុមការងារ ពិនិត្យឃើញថា ទីតាំងពុំមានជនបរទេស ពុំមានសម្ភារៈដែលជាសញ្ញាណ នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

*ទីតាំងទី៣ (បិទសៀល) សណ្ឋាគារ វួយ យៀន កម្ពស់៦ជាន់ ៨៤បន្ទប់ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាក រកឃើញជនបរទេសចំនួន៧១នាក់ ស្រី៣នាក់ ២សញ្ជាតិ ចិន៧០នាក់ស្រី២នាក់ និងវៀតណាម១នាក់ស្រី និងរកឃើញសម្ភារសង្ស័យមួយចំនួន សមត្ថកិច្ចជំនាញបន្ដនីតិវិធី ។

ចំណាត់ការបញ្ជូនជនបរទេសទាំងអស់ ទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធី។ សមត្ថកិច្ចជំនាញ ដកហូតវត្ថុតាង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ដនីតិវិធី។ ស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។

*ទីតាំងទី៤ (ម្ចាស់ សេង វាសនា) អគារ៤ជាន់ ២៤បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅចំនួន៨២នាក់ ស្រី២៤នាក់ ១សញ្ជាតិ ជាជនជាតិឥណ្ឌូនេស៊ី មានឯកសារត្រឹមត្រូវ ទីតាំងពុំមានសម្ភារសង្ស័យអប់រំ៕