* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សប្បុរសជននាំយកអំណោយជូនគ្រួសារ កុមារដែលគ្រោះថ្នាក់ចរាចរណ៍ឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យគន្ធបុប្ផា

21-08-2026 22:32

(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរចំពោះកុមារ នឿន ពេជ្រសារៈ អាយុ១៤ឆ្នាំ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបោកក្បាល និងមានឈាមកកនៅក្នុងខួរក្បាល ត្រូវការការព្យាបាល និងវះកាត់ ខណៈក្រុមគ្រួសារមានជីវភាពខ្វះខាតនោះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក សួស កុសល ម្ចាស់ហាងលក់ម៉ូតូ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងអំណោយមួយចំនួន ជួយសម្រាលការលំបាកដល់ក្រុមគ្រួសារកុមារ។

ក្នុងឱកាសនោះ លោក សួស កុសល បានឧបត្ថម្ភជូនគ្រួសារកុមារ នូវ ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ២បាវ មីចំនួន៥កេស ព្រមទាំងសម្ភារៈមួយចំនួនទៀត សម្រាប់ជួយសម្រាលបន្ទុកក្នុងអំឡុងពេលកុមារកំពុងសម្រាកព្យាបាល។

ការឧបត្ថម្ភនេះ គឺជាទឹកចិត្តមនុស្សធម៌ និងការចូលរួមចែករំលែកទុក្ខលំបាកជាមួយគ្រួសារកុមារ ដែលកំពុងប្រឈមនឹងការលំបាកផ្នែកជីវភាព និងបន្ទុកក្នុងការថែទាំកូន។

ក្រុមគ្រួសារកុមារ នឿន ពេជ្រសារៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សួស កុសល ដែលបានចំណាយធនធានផ្ទាល់ខ្លួន និងចុះមកសួរសុខទុក្ខ ព្រមទាំងនាំយកជំនួយមកឧបត្ថម្ភនៅក្នុងគ្រាលំបាកនេះ។

ជាមួយគ្នានេះ ក្រុមគ្រួសារក៏នៅតែសង្ឃឹមថា នឹងមាន ថ្នាក់ដឹកនាំ សប្បុរសជន និងប្រជាពលរដ្ឋមានទឹកចិត្តមេត្តា បន្តជួយគាំទ្រដល់កុមារ ដើម្បីឱ្យកុមារទទួលបានការព្យាបាលពេញលេញ និងមានឱកាសឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ៕