* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារផ្អែកលើសមិទ្ធផល នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២» នៅខេត្តសៀមរាប

21-08-2026 22:47

(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានអញ្ជើញបិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារផ្អែកលើសមិទ្ធិផល នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២» នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅ ដែលបានចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារផ្អែកលើសមិទ្ធផល នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)» ដែលបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

អង្គសិក្ខាសាលារយៈពេល ៣ថ្ងៃនេះ បានពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងការអនុវត្តបន្ត។ គម្រោង H-EQIP 2 នេះ បានអនុវត្តមកដល់ឆ្នាំទីបួន ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ រួមមាន៖ ការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP) ការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងមហារីកមាត់ស្បូន ការពង្រីកសេវាពិនិត្យ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ការអនុវត្តសកម្មបញ្ជ្រាបយ៉េនឌ័រ និងបរិយាបទសង្គម ការកែលម្អគុណភាពសេវាសុខាភិបាល ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ការបញ្ចូលទិន្នន័យប្រព័ន្ធ Full EMR និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព។

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងពីលទ្ធផលដែលទទួលបានជោគជ័យ រួមមាន៖

* ការយល់ដឹងរួមអំពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង H-EQIP
* កំណត់បានបញ្ហាអាទិភាព និងដំណោះស្រាយជាក់ស្តែងសម្រាប់សកម្មភាពដែលនៅសេសសល់
* ឯកភាពលើផែនការសកម្មភាព និងអាទិភាពសម្រាប់រយៈពេលដែលនៅសល់របស់គម្រោង
* ពង្រឹងការសម្របសម្រួល និងកិច្ចសហការរវាងអង្គភាពអនុវត្ត និងដៃគូពាក់ព័ន្ធ
* រៀបចំផែនការប្រើប្រាស់ថវិកាដែលនៅសល់ឱ្យមានប្រសិទ្ធភាព និងបញ្ចប់សកម្មភាពតាមកាលកំណត់។

លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកពីបញ្ហាប្រឈមខ្លះៗ ដែលត្រូវធ្វើការលម្អ និងអនុវត្តបន្ត។ ជាពិសេសជំរុញនូវការងារអាទិភាពសំខាន់ៗ ជាសកម្មភាពដែលត្រូវអនុវត្តឱ្យបានចប់ជាស្ថាពរ មុនបំណាច់ឆ្នាំ២០២៧ ដែលជាឆ្នាំចុងក្រោយ នៃការអនុវត្តគម្រោង H-EQIP 2។

ជាមួយនេះ លោកស្រីវេជ្ជបណ្ឌិត បានផ្តាំផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវរួមគ្នា ដើម្បីឱ្យគម្រោង H-EQIP 2 អាចសម្រេចបាននូវលទ្ធផលដែលបានកំណត់៕