* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលី យុទ្ធជនរងរបួសក្នុងសមរភូមិ និងគ្រួសារយុទ្ធជនកំពុងឈរជើង ប្រចាំការនៅសមរភូមិមុខ សរុបចំនួន២៤១ គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

22-08-2026 07:59

(កណ្តាល)៖ ស្របតាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ, បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ សហការជាមួយគណបក្សស្រុកកៀនស្វាយ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួសក្នុងសមរភូមិក្នុងពេលសង្គ្រាមឈ្លានពានរបស់កងទ័ពថៃកន្លងមក ព្រមទាំងគ្រួសារយុទ្ធជនកំពុងឈរជើងប្រចាំការនៅសមរភូមិមុខ សរុបចំនួន ២៤១ គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បណ្ឌិត គុណ ញឹម បានលើកឡើងថា ក្នុងពេលមានសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាទាំង ២លើក ដែលលើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង លើកទី២ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វីរកងទ័ពកម្ពុជារបស់យើងបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងនឹងកងទ័ពថៃដែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ដោយមិនរើសអើងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ យុទ្ធជន និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបានបំផ្លាញទាំងប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទៀតផង។ ថ្វីត្បិតចាប់តាំងពីការអនុវត្តបទឈប់បាញ់នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅតាមបណ្ដោយព្រំដែន។

ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់កងទ័ពថៃមកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ លើសពីនេះ ក៏មានអំណោយជាមធ្យោបាយធ្វើដំណើរ ដូចជា រថយន្ដ និងម៉ូតូ សម្រាប់វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធប្រើប្រាស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីផងដែរ។

បណ្ឌិត គុណ ញឹម ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញា និងផែនទីរួមគ្នានាពេលកន្លងមក។

ជានិច្ចកាល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជាប្រចាំ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ពទាំងអស់ ទាំងនៅជួរមុខ និងទាំងគ្រួសារនៅសមរភូមិក្រោយ។ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភជូនគ្រួសារយុទ្ធជនទាំង ២៤១ គ្រួសារ នាឱកាសនេះ គឺមួយគ្រួសារៗទទួលបានកញ្ចប់ស្បៀង ១កញ្ចប់ រួមមាន អង្ករ ៥០ គីឡូក្រាម, ត្រីខ ៣០ កំប៉ុង, ទឹកស៊ីអ៊ីវ ១២ ដប, សាច់ក្រក ២ គីឡូក្រាម, មី ១ កេស, ទឹកដោះគោខាប់ ២៤ កំប៉ុង, ទឹកដោះគោស្រស់ (110ml) ១ កេស, អាវភ្លៀង ១ និងអាវរងា ១ ព្រមទាំងថវិកាមួយចំនួន។

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏ដូចជា សមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តបេសកកម្មមនុស្សធម៌ និងសប្បុរសធម៌ ដោយនាំយកអំណោយជូនដល់កងកម្លាំងជួរមុខ និងប្រជាជនភៀសសឹកបន្ថែមទៀតនាពេលខាងមុខ ហើយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏នឹងបន្តគិតគូរដល់ក្រុមគ្រួសារយុទ្ធជនពលី គ្រួសារយុទ្ធជនដែលរងរបួស និងក្រុមគ្រួសារយុទ្ធជនដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិនៅជួរមុខ នៅពេលខាងមុខបន្ដទៀត៕