* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់៖ ក្នុងបរិការណ៍ដែលកម្ពុជា​ កំពុងជួបប្រទះបញ្ហាប្រឈមទាំងក្នុង និងក្រៅប្រទេស មន្រ្តីរាជការគ្រប់រូប ចាំបាច់ត្រូវបង្កើនសមត្ថភាព ក្នុងការជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ

22-08-2026 08:02

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ក្នុងងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុងនិងក្រៅប្រទេស, ជាពិសេសការឈ្លានពានពីប្រទេសជិតខាងដែលពោរពេញដោយមហិច្ឆតា និងមានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង, កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាពក្នុងការជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និង ធំទូលាយថែមទៀត សំដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានថ្លែងដូចនេះនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញជាអធិបតីបានបិទ «វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមទៀតថា ដើម្បីសម្រេចគោលដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេសមន្រ្តីរាជការគ្រប់រូប ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈជាប្រចាំ។ ទន្ទឹមនេះមន្រ្តីម្នាក់ៗត្រូវបន្តរួមគ្នាអនុវត្តការងារក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ឆ្ពោះទៅសម្រេចគោលដៅ ក្នុងការកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមពលរដ្ឋជាម្ចាស់លើជោគវាសនាប្រទេសជាតិ ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដាក់ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ក្នុងចំណោមអាទិភាពទាំង៥ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ ផ្អែកតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និងអនុក្រឹត្យលេខ៤៥ ស្ដីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្ត «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២៣មក សំដៅកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។

នៅក្នុងឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានធ្វើបាឋកថាចែករំលែកចំណេះដឹងស្តីពី «ទ្រឹស្តីមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន» ជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ដោយបានលើកឡើងអំពីដំណើរវិវត្តនៃសង្គម និង សេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើងទៅតាមសម័យកាល នៃប្រវតិ្តសាស្រ្តមនុស្សជាតិ ចាប់ផ្តើមពីការកកើតសង្គមមនុស្ស និង សកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ រូបមន្ត ទ្រឹស្តិ៍គំរូ ទ្រឹស្តីសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍដូចសព្វថ្ងៃនេះផងដែរ៕