* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

FIFA ចាប់ផ្តើមចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន ដែលប៉ះទង្គិចគ្នាខ្លាំងថ្ងៃផ្តាច់ព្រ័ត្រ World Cup 2026

22-08-2026 10:40

(បរទេស)៖ គណៈកម្មាធិការវិន័យនៃសហព័ន្ធ FIFA បានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើក្រុមបាល់ទាត់ជម្រើសជាតិពពកស អាហ្សង់ទីន ដែលមានការប៉ះទង្គិចគ្នាខ្លាំងជាមួយអេស្ប៉ាញ កាលផ្តាច់ព្រ័ត្រ World Cup 2026 ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១៩ ខែកក្កដា។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា ក្រុមមកពីតំបន់អាមេរិកឡាទីនមួយនេះ មានពេលខ្លះជាក្រុមគំរូ និងលេងល្អលើលោក និងពេលខ្លះទៀត ជាក់ស្តែង World Cup 2026 វាទៅជាបង្ហាញអាកប្បកិរិយាមិនល្អទៅវិញ។

ខាងក្រោមនេះ ជាទណ្ឌកម្មនានាទៅលើអាហ្សង់ទីន ដោយសារលេងបែបកាចៗទល់នឹងអេស្ប៉ាញ ដែលដណ្តើមបានជើងឯកនោះរួមមាន៖

១៖ ខ្សែបម្រើ Leandro Paredes ត្រូវបានដកបញ្ឈរជើង ១០ប្រកួត
២៖ ខ្សែការពារ Nahuel Molina រងពិន័យ ៧ប្រកួត
៣៖ អាហ្សង់ទីន ត្រូវលេងបិទទ្វារកីឡដ្ឋាន ៥០% ចំពោះ ២ប្រកួតក្នុងដីបន្ទាប់
៤៖ សហព័ន្ធបាល់ទាត់អាហ្សង់ទីន AFA រងពិន័យ ៣២១,០០០ដុល្លារ ករណីហឹង្សារបស់កីឡាករ និងអ្នកគាំទ្រ
៥៖ AFA ត្រូវរងពិន័យ ១០,០០០ដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់គម្រោងអភិរឌ្ឍន៍
៦៖ ទាំង Paredes និង​ Molina ត្រូវពិន័យរួមគ្នាជាទឹកប្រាក់ចំនួន ៩០,០០០ដុល្លារថែមទៀត។

គួរបញ្ជាក់ផងថា ការពិន័យទៅលើក្រុមអាហ្សង់ទីន គឺផ្តោតសំខាន់តែទៅលើការប្រកួតមិត្តភាពអន្តរជាតិតែប៉ុណ្ណោះ គ្រាដែលអតីតជើងឯក World Cup ៣សម័យកាលមួយនេះបានឱ្យដឹងថា ពួកគេនឹងប្តឹងបកវិញ ហើយប្រសិនបើមិនជោគជ័យ នឹងបន្តប្តឹងទៅតុលាការកីឡា Court of Arbitration for Sport (CAS) ថែមទៀត៕