តើយើងអាចកត់សម្គាល់ពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោតបានដោយរបៀបណា? (Video inside)

22-08-2026 10:44

(ក្រចេះ)៖ តើអ្នកដឹងទេថា ព្រុយរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង។

ដើម្បីដឹង ជារៀងរាល់ឆ្នាំក្រុមស្រាវជ្រាវរបស់អគ្គនាយកដ្ឋានជលផល និងអង្គការ WWF ថតរូបផ្សោតរាប់ពាន់សន្លឹក តាមដងទន្លេនៃខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីពិនិត្យព្រុយខ្នងនិងវិភាគអត្តសញ្ញាណ។ ទិន្នន័យទាំងនេះ គឺជួយឱ្យយើងរៀបចំសកម្មភាពអភិរក្ស បានចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់។

ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ការពារ និងអភិរក្ស ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងពី ៩០ក្បាលកាលពីឆ្នាំ២០២០ រហូតដល់ ១១៦ក្បាលក្នុងឆ្នាំ២០២៦នេះ៕