* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ

22-08-2026 11:11

(ភ្នំពេញ)៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំសាស្ត្រាចារ្យ និងសិស្សនិស្សិត ជូនដំណើរក្រុមរ៉ូបូត NPIC ទៅចូលរួមការប្រកួតដ៏មានកិត្យានុភាពនេះនៅព្រលានយន្តហោះអន្តរជាតិតេជោ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា៖ «ការដែលនិស្សិត NPIC ទទួលបានឱកាសតំណាងឱ្យកម្ពុជា ទៅប្រកួតរ៉ូបូតលើឆាកអន្តរជាតិ គឺជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងជាសក្ខីភាពបង្ហាញថា និស្សិត TVET កម្ពុជា មានចំណេះដឹង ជំនាញបច្ចេកទេស ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងជាមួយយុវជនមកពីប្រទេសផ្សេងៗ។ សិក្សានៅវិទ្យាស្ថានរបស់យើង មិនត្រឹមតែផ្ដល់ជំនាញសម្រាប់ទទួលបានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំយុវជនកម្ពុជាឈានទៅបង្ហាញសមត្ថភាព និងកសាងកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិផងដែរ»។

អ្នកនាំពាក្យរូបនេះបន្តថា វត្តមានរបស់ក្រុមរ៉ូបូតនៃវិទ្យាស្ថានរបស់ក្រសួងលើឆាកអន្តរជាតិ ក៏បង្ហាញពីការរីកចម្រើនរបស់វិស័យបណ្តុះបណ្តាលជំនាញរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាអ្នកបច្ចេកទេស អ្នកច្នៃប្រឌិត និងធនធានមនុស្សសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេស។

ជាមួយគ្នានេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២។ បន្ថែមពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន NPIC ក៏នឹងផ្ដល់ប្រាក់រង្វាន់បន្ថែមចំនួន៥ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ១ និង ៣ ០០០ដុល្លារ សម្រាប់ជ័យលាភីលេខ២ផងដែរ។

ការចូលរួមប្រកួតនេះបង្ហាញដល់យុវជនជំនាន់ក្រោយថា ការជ្រើសរើសសិក្សាជំនាញបច្ចេកទេស គឺជាស្ពានទៅរកការងារល្អ ការបង្កើតនវានុវត្តន៍ និងឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិដែលជាកិត្តិយសជូនជាតិមាតុភូមិ៕