គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសបញ្ចូលសមាជិកថ្មី ១,១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
22-08-2026 11:18
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១,១៥៤នាក់ ក្នុងនោះស្ត្រី ៥១៨នាក់ ជាសមាជិកពេញសិទ្គណបក្សប្រជាជនកម្ពុជា ។
ពិធីនេះ បានប្រព្រឹត្តទៅ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ នៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ ព្រមទាំងលោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសណ្ដែក ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត។
ក្នុងឱកាសនោះផងដែរ តំណាងសមាជិកថ្មីទាំង ១,១៥៤នាក់ បានប្រកាសប្តេជ្ញាចិត្ត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងបំពេញតួនាទីជាសមាជិកគណបក្ស ដោយគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ។
ជាមួយគ្នានោះផងដែរ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក៏បានសម្ដែងការកោតសរសើរដល់ក្រុមការងារចុះជួយមូលដ្ឋានឃុំតាំងក្រសាំង ដែលបានខិតខំ ប្រឹងប្រែងក្នុងការធ្វើការសហការជាមួយគណបក្សឃុំ និងបានចលនាគៀងគរ ឱ្យមានការចូលរួមជីវភាពនយោបាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើសកម្មភាពជាក់ស្ដែង ក៏ដូចជាតាមរយៈការធ្វើអំពើល្អ រួមទាំងការបង្ហាញនូវសមិទ្ធផលនានា ដើម្បីឲ្យបងប្អូនបានយល់ រហូតបងប្អូនបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ៕



















