* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី តាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល

22-08-2026 12:03

(សៀមរាប)៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំតាំងពិព័រណ៍ នូវសម្លៀកបំពាក់ឈុតស្តេចគ្រងរាជ្យ និងអគ្គមហេសី ៥សម័យកាល ក្នុងបំណងដើម្បីឱ្យសាធារណជនបានឃើញ និងសិក្សាស្វែងយល់។

លោក សែន គឹមស៊ុន អ្នកគ្រប់គ្រងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបញ្ជាក់ថា ឈុតទាំង៥សម័យកាលខាងលើរួមមាន សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ និងសម័យលង្វែក ហើយក៏មានឈុតអាពាហ៍ពិពាហ៍ព្រះថោងនាងនាគ ផងដែរ។

លោកពន្យល់ថា ឈុតសម្លៀកបំពាក់ទាំងនេះច្នៃឡើងដោយយោងលើរូបចម្លាក់នៅតាមប្រាសាទ និងសារមន្ទីរក្នុង និងក្រៅប្រទេស ដោយឆ្លងការសិក្សាល្អិតល្អន់ និងប្រើពេលវេលាយូរ។ ហើយគោលបំណង នៃការរៀបចំនេះ គឺក្នុងគោលដៅបង្ហាញសាធារណជនបានឃើញដោយផ្ទាល់ នូវសម្លៀកបំពាក់ ទាំងឡាយនោះ ដែលកន្លងមកមានតែនៅលើរូបបដិមាតែប៉ុណ្ណោះ។
យ៉ាងណា មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះ ពន្យល់ថា ការរៀបចំដំឡើងអាចមានការខុសតិចតួច ដ្បិតថា ការចម្លងពីរូបបដិមាមិនបានដូចទាំងស្រុងឡើយ ព្រោះវាអាស្រ័យលើរូបភាព និងសម្ភារដំឡើង។

នេះជាគម្រោងពិព័រណ៍មិនអចិន្រ្តៃយ៍ដែលមានរយៈពេល៣ខែ រៀបចំឡើងដោយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែ វិច្ឆិកា ឆ្នាំ២០២៦។
សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនា និងសិក្សាស្វែងយល់ពីសម្លៀកបំពាក់ទាំងនេះបាន ដ្បិតថានេះជាគម្រោងដំបូងគេ ដែលខាងសារមន្ទីររៀបចំឡើង ដែលផ្តោតលើឈុតព្រះមហាក្សត្រគ្រងរាជ្យសម្បតិ្ត និងអគ្គមហេសីទាំង៥សម័យកាល។

អ្នកគ្រូ សំ សាវ៉ាត គ្រូបង្រៀននៅសាលាបឋមសិក្សាព្រះឥន្ទកោសី ដែលដឹកនាំកូនសិស្ស៣៧នាក់ មកទស្សនាពិព័រណ៍ខាងលើ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្លៀកបំពាក់ទាំងនេះ។

អ្នកគ្រូគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលបានស្គាល់សារមន្ទីរ ពិសេសនោះ គឺបានឃើញផ្ទាល់នូវសម្លៀកបំពាក់ដែលព្រះមហាក្សត្រគ្រងរាជ្យ និងអគ្គមហេសី។

ក្នុងនាមអ្នកស្រឡាញ់វប្បធម៌ និងប្រពៃណីដូនតាខ្មែរ គ្រូបង្រៀនរូបនេះមានអារម្មណ៍រីករាយក្រៃលែង និងអំពាវនាវឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរ ពេលមកលេងសៀមរាប កុំភ្លេចចូលទស្សនាសារមន្ទីរ ក៏ដូចជាសាលពិព័រណ៍សម្លៀកបំពាក់ដ៏កម្រមួយនេះ។

សូមជម្រាបថា កន្លងមកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយចំនួនរួចមកហើយទាក់ទងនឹងសម្លៀកបំពាក់នេះ ដូចជាសម្លៀកបំពាក់ អាវ សំពត់ សូត្របុរាណខ្មែរ ដែលជាសមុច្ច័យទទួលបានពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេរក្សាទុកតាំងពី សម័យមុនសង្រ្គាម -ល-៕