* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុរសដែលប្រើហិង្សាលើអ្នកបើករថយន្ដ ដោយចោទថាបុកមិត្តភ័ក្ររបស់ខ្លួន នៅខណ្ឌដូនពេញ ត្រូវនគរបាលរាជធានីភ្នំពេញចាប់បញ្ជូនខ្លួនទៅតុលាការ

22-08-2026 14:25

(ភ្នំពេញ)៖ បុរសម្នាក់ដែលប្រើប្រាស់អំពើហិង្សាលើកអ្នកបើករថយន្ដមួយគ្រឿង ដែលចោទប្រកាន់ថាបុកមិត្តភ័ក្ររបស់ខ្លួនស្លាប់ទាំងដែលរថយន្ដនោះមិនពាក់ព័ន្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌបឹងកេងកង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមច្បាប់។

សូមជម្រាបថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៤៖២៥នាទី ការិយាល័យជំនាញព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ទៅលើរថយន្ត និងអ្នកបើករថយន្ត១នាក់ ដោយចោទថាអ្នកបើករថយន្តបុកពួកម៉ាករបស់ខ្លួន ខណៈជិះម៉ូតូបណ្តាលឲ្យស្លាប់ នៅកំណាត់មហាវិថីព្រះនរោត្តម ក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់អធ្រាត្រថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ករណីនេះក្រោយមានការស្រាវជ្រាវ ជាគ្រោះថ្នាក់ចរាចរណ៍បង្ករវាងម៉ូតូ បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់១នាក់។ ជនសង្ស័យយល់ថា រថយន្តនោះបុកពួកម៉ាកខ្លួនបណ្តាលឲ្យស្លាប់ ហើយបើករត់គេចក៏បានជិះម៉ូតូដេញតាមស្ទាក់ឃាត់រថយន្តហើយ ប្រើហិង្សាប្រព្រឹត្តនៅចំណុចផ្លូវម៉ៅសេងទុង កែងមហាវិថីព្រះមុន្នីវង្ស ភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី។

ជនសង្ស័យ ឈ្មោះ សម្បត្តិ កំសត់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ខណៈជនរងគ្រោះម្ចាស់រថយន្ដឈ្មោះ ស្រី បូយ៉ា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ៕