* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមត្ថកិច្ចចម្រុះខេត្តក្រចេះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដុតបំផ្លាញឧបករណ៍ និងចាក់លែងកូនត្រី ១០០គីឡូក្រាម ចូលបឹងធម្មជាតិវិញ

22-08-2026 15:10

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងឃុំចំនួន២ នៃស្រុកព្រែកប្រសព្វ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរុះរើ ដុតបំផ្លាញចោលនូវសម្ភារៈ និងឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីថែរក្សានិរន្តរភាពធនធានជលផល។

ប្រតិបត្តិការនេះដឹកនាំដោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមនឹងសហគមន៍នេសាទឃុំឫស្សីកែវ និងឃុំចំបក់។ គោលដៅនៃប្រតិបត្តិការគឺនៅចំណុចតំបន់ទំនាបលិចទឹកបឹងក្បាលខ្មោច និងបឹងវែង ស្ថិតក្នុងឃុំចំបក់ និងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែងសរុប ១.៦៥០ម៉ែត្រ, លូស្បៃមុងចំនួន ១៧មាត់ និងបង្គោលចម្រឹងឫស្សីចំនួន ២៥៥ដើម។ ការចាក់លែងកូនត្រីចូលទៅក្នុងដែនទឹកធម្មជាតិវិញ គឺក្នុងគោលបំណងរួមចំណែកថែរក្សានិរន្តរភាពពូជត្រី និងធនធានជលផល។

លោក ម៉ុក ពន្លក ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យចូលរួមគោរពច្បាប់ស្តីពីជលផល និងចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមចំណែកថែរក្សាធនធានធម្មជាតិ និងផលជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ការអនុវត្តច្បាប់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃធនធានជលផលសម្រាប់សហគមន៍ និងបរិស្ថានទាំងមូល៕