* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ

22-08-2026 16:15

(កណ្តាល)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ក៏ដូចជាការបន្តធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបានគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅ។

ក្នុងពិធីដែលមានអ្នកចូលរួមជាង ៣០០នាក់ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទោះបីជាប្រឈមនឹងស្ថានការណ៍មួយ ដែលសកលលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ហ៊ុមព័ទ្ធដោយសង្គ្រាម និងរងនូវសង្គ្រាមឈ្លានពានពីប្រទេសថៃយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥.៣%។ សម្រាប់ឆ្នាំ២០២៦ អត្រាកំណើននេះ ត្រូវបានវាយតម្លៃថានឹងថមថយបន្តិចមកត្រឹមរង្វង់ ៤.២% ដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ យ៉ាងណាមិញ ក្នុងរយៈពេលមធ្យម (២០២៧-២០២៩) សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រាចន្លោះពី ៥% ទៅ ៥.៥% ដោយសារការរក្សាបាននូវកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម កសិកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយពីរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានជួយស្តារទំនុកចិត្តអ្នកទេសចរ និងវិនិយោគិនឡើងវិញ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអរគុណជាទីបំផុតចំពោះទឹកចិត្តដ៏អង់អាចក្លាហាន និងការពលីរបស់វីរយុទ្ធជនក្នុងកិច្ចការពារបូរណភាពទឹកដី ហើយបានស្នើសុំដល់ក្រុមការងារទាំងអស់ បន្តចុះយកចិត្តទុកដាក់ខ្ពស់បំផុតជូនក្រុមគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដើម្បីជាតិនៅសមរភូមិ និងគ្រួសារវីរយុទ្ធជនដែលបានពលីជីវិត។

សម្តេច ក៏បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ និងបន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»៕