* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំ IDEC លើកទី ៤០ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន នៅប្រទេសអាហ្សង់ទីន

22-08-2026 16:24

(អាហ្សង់ទីន)៖ ដោយមានការអនុញ្ញាតពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រតិភូនគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ IDEC (International Drug Enforcement Conference - សន្និសីទអន្តរជាតិនៃភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន) លើកទី៤០។

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតំណាងឲ្យកម្ពុជាចូលរួមជាមួយប្រតិភូជាង៥០០នាក់ មកពីជាង ១២០ប្រទេស ជុំវិញពិភពលោក។

កិច្ចប្រជុំ IDEC លើកទី៤០នេះ ត្រូវបានរៀបចំឡើងដោយប្រទេសអាហ្សង់ទីន សហការជាមួយស្ថាប័ន DEA (Drug Enforcement Administration) របស់សហរដ្ឋអាមេរិក។

គោលបំណងចម្បង នៃសន្និសីទនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ក៏ដូចជា ការចែករំលែកព័ត៌មាន បច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗក្នុងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ រួមទាំងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងការលាងលុយកខ្វក់ (Money Laundering)។

លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការទប់ស្កាត់ការរត់ពន្ធសារធាតុគីមីផ្សំ និងគ្រឿងញៀនសំយោគ (Synthetic Drugs) ដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ IDEC លើកទី៤០នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដើម្បីរួមចំណែកដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទាំងក្នុងតំបន់ និងសកលលោក៕