សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានចៅទី២៣ ដែលជាកូនស្រីរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

22-08-2026 16:45

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលចៅទី២៣ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកូនស្រីរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវជាភរិយា។

សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងថា «នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ខ្ញុំបានវាយកូនគោលយ៉ាងល្អ រហូតយកឈ្នះគូប្រកួតបានយ៉ាងច្រើន។ លុះដល់ពេលល្ងាច ខ្ញុំបានមកមន្ទីរពេទ្យដើម្បីបីចៅស្រីទី២៣ ដែលទើបសម្រាលនៅម៉ោង ១៣៖៣១នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ នេះជាទម្លាប់របស់ខ្ញុំ ស្ទើរតែគ្រប់ចៅទាំងអស់ ដែលខ្ញុំតែងតែបីចេញពីបន្ទប់សម្រាលមកបន្ទប់សម្រាក ហើយបីពីមន្ទីរពេទ្យយកទៅផ្ទះ»៕