* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៖ ករណីបង្ហោះចែកចាយវីដេអូយុវវ័យប្រុសស្រី ២នាក់ ជក់បារីអេឡិចត្រូនិកឡើងវង្វេងស្មារតី កើតឡើងតាំងពីដើមឆ្នាំ២០២៦ ហើយសមត្ថកិច្ចបានបង្ក្រាបផងដែរ

22-08-2026 18:01

(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺករណីការបង្ហោះចែកចាយនូវវីដេអូ យុវវ័យប្រុសស្រី ២នាក់ ជក់បារីអេឡិចត្រូនិកឡើងវង្វេងស្មារតី ដែលវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្តាញសង្គម។

បន្ទាប់ធ្វើការស្រាវជ្រាវរួចមក ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមបញ្ជាក់ជូនថា វីដេអូដែលផ្សព្វផ្សាយនេះ មិនមែនជាករណីទើបតែកើតឡើងថ្មីៗនេះទេ គឺកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៦មកម្ល៉េះ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អធិការរដ្ឋានក្រុងប៉ោយប៉ែត ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស៨នាក់ (ស្រី២នាក់) ក្នុងនោះមានទាំងប្រុសស្រី ដែលមានក្នុងវីដេអូនេះផងដែរ ហើយពួកគេទាំង៨នាក់ ត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សំណូមពរដល់សារធារណជន និងបងប្អូនអ្នកសារព័ត៌មាន មុននឹងធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានអ្វីមួយ ពិសេសព័ត៌មានពាក់ព័ន្ធគ្រឿងញៀន សូមមេត្តាពិនិត្យពិច័យ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងការចែករំលែក ឬផ្សព្វផ្សាយព័ត៌មាននោះប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ដើម្បីអាចទទួលបានព័ត៌មានច្បាស់លាសមុននឹងផ្សព្វផ្សាយព័ត៌មានត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone)៕