* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកឧកញ៉ា សៀង ណាំ អញ្ជើញជាអធិបតីរំលឹកខួប៣០ឆ្នាំ នៃមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ

23-08-2026 12:52

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងជាអតីតសិស្សជំនាន់ទី២ នៃមជ្ឈមណ្ឌលនេះ បានឡើងថ្លែងសុន្ទរកថា ដោយក្តីរំភើបរីករាយ និងមោទនភាពក្រៃលែង ចំពោះការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ពិធីដ៏មហោឡារិកនេះប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ឯកឧត្តម ATSUSHI YONNESZAWA ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប លោក លី ប៊ុនណ្ណា ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តសៀមរាប លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក YAMAMMOTO SOTA ស្ថាបនិកបន្តវេន ព្រមទាំង លោកគ្រូ-អ្នកគ្រូ នៃមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ និងអតីតសិស្ស-សិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក YAMAMOTO MUNEO អតីតស្ថាបនិកអង្គការ យ៉ាម៉ាម៉ូតុ លោក YAMAMOTO SOTA ស្ថាបនិកបន្តវេន ព្រមទាំង អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និងលោកស្រី ដែលបានជួយជ្រោមជ្រែងដល់មជ្ឈមណ្ឌលនេះតាំងពីដើមរហូតមក។

លោកបានគូសបញ្ជាក់ថា ទីកន្លែងនេះមិនត្រឹមតែបង្រៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែជាជម្រកអប់រំសីលធម៌ វិន័យ និងវប្បធម៌ការងារដ៏ថ្លៃថ្នូររបស់ជប៉ុន ដែលបានបង្កើតគ្រឹះយ៉ាងរឹងមាំសម្រាប់រូបលោក និងយុវជនកម្ពុជាដទៃទៀត។

លោកស្នងការបានរំលឹកថា មុនពេលក្លាយជាមន្ត្រីនគរបាល និងជាស្នងការខេត្តចំនួនពីរ (ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប) លោកធ្លាប់ជាមគ្គុទ្ទេសទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងឱកាសការងារពីទីនេះ។ លោកបញ្ជាក់ថា ជោគជ័យក្នុងអាជីពបម្រើជាតិ សាសនា ព្រះមហារក្សត្រ សព្វថ្ងៃនេះ គឺមានចំណែកយ៉ាងធំធេងពីការអប់រំទូន្មានរបស់មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ ផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយផ្តល់ឱកាសឱ្យយុវជនកម្ពុជាបានសិក្សាភាសាជប៉ុនដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថ្លៃម្ហូបដល់សិស្សទៀតផង។ រហូតមកទល់បច្ចុប្បន្ន មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលសិស្សឱ្យបញ្ចប់ការសិក្សាចំនួន ៧០១នាក់ និងកំពុងសិក្សាចំនួន ៤៥នាក់ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំទ្វេដង៕