* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តក្រចេះ រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ មុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣ខ្សែ ប្រវែងជាង ៩៨គីឡូម៉ែត្រ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

23-08-2026 13:53

(ក្រចេះ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តក្រចេះ បានអញ្ជើញរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលផ្លូវចំនួន ៣ខ្សែ ដែលមានប្រវែងសរុប ៩៨,៤០ គីឡូម៉ែត្រ។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នេះ នឹងប្រព្រឹត្តទៅទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣ខ្សែនេះ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរ ដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន រួមមាន៖

*១. កំណាត់ផ្លូវជាតិលេខ៧៣៖ មានប្រវែងសរុប ៤៩,៨១២ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ (ផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិប្រធាតុ រហូតដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កំណាត់ផ្លូវនេះត្រូវបានលើកកម្ពស់គុណភាព និងពង្រីកទទឹងដល់ ១១ម៉ែត្រ (មាន ២គន្លង)។

*២. កំណាត់ផ្លូវខេត្តលេខ៣៧៧៖ មានប្រវែងសរុប ៣៥ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ វិហារសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

*៣. កំណាត់ផ្លូវខេត្តលេខ៣៧៧A៖ មានប្រវែងសរុប ១៣,៥៩៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្សារសណ្តាន់ ទៅកាន់ផ្លូវជាតិលេខ៧ ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ កំណាត់ផ្លូវខេត្តទាំងពីរខ្សែខាងលើនេះ ត្រូវបានស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥សង់ទីម៉ែត្រ។

គម្រោងស្ថាបនាផ្លូវប្រវត្តិសាស្ត្រទាំង ៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ដោយចំណាយពេលសាងសង់ចំនួន ២១ខែ និងមានសុពលភាពក្នុងការថែទាំជួសជុលចំនួន ៥០ខែ៕