* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងខេត្តសៀមរាប និមន្តនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ជូនដល់កងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

23-08-2026 14:46

(សៀមរាប)៖ ដោយក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូចៅអធិការតាមបណ្តាវត្ត និងលោកតា លោកយាយ ញាតិពុទ្ធបរិស័ត ក្នុងខេត្តសៀមរាប បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់វីរកងទ័ពជួរមុខ នៅក្នុងភូមិសាស្រ្តខេត្តឧត្តមានជ័យ។

ព្រះយសោធរញ្ញាណ ឡោម សុឈាត ព្រះចៅអធិការវត្ត ព្រះសិអារ្យ មានថេរដីកាថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្ដែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទ ដែលតែងតែគិតគូរ និងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្ដីសុខផ្ទាល់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។

ព្រះអង្គមានថេរដីកាបន្តថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ក្ដី ក៏ប៉ុន្តែវាជាសេចក្ដីជ្រះថ្លា និងជាទឹកចិត្តរួមគ្នារវាងព្រះសង្ឃ និង ពុទ្ធបរិស័ទ ដើម្បីជាកម្លាំងចិត្តដល់បងប្អូនកងទ័ពឲ្យដឹងថា ប្រជាជននៅសមរភូមិក្រោយ តែងតែនៅក្បែរ និងគាំទ្របងប្អូនសមរភូមិមុខជានិច្ច។

ព្រះគ្រូ ឡោម សុឈាត មានថេរដីការដែរថា នេះជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ហើយទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឲ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។

ព្រះអង្គមានថេរដីកាបន្តថា សាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកស្មារតីយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ផ្ញើជូនទៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។

តំណាងកងទ័ពនៅជួរមុខ បានសម្ដែងនូវសេចក្ដីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គនិង ពុទ្ធបរិស័ទទាំងអស់។ ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺជាការជួយជម្រុញស្មារតីបងប្អូនយុទ្ធជនឱ្យកាន់តែមានសេចក្ដីក្លាហាន និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ៕