រាជរដ្ឋាភិបាល ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

23-08-2026 15:28

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ។

ពីមុនអតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទ ទទួលបានកិច្ចគាំពាររបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រឹមស័ក្តិ៥ចុះក្រោម។ ដោយឡែកអតីតយុទ្ធជនជាយោធិនចាប់ពីផ្កាយ១ឡើង មិនទទួលបានកិច្ចគាំពារនោះឡើយ។

ក្រោយទទួលបានលើកឡើងពីផលលំបាករបស់អតីតយុទ្ធជនជាយោធិនថ្នាក់ផ្កាយ រឿងរកសេវាផ្នែកសុខាភិបាល និងការចំណាយផ្សេងៗ ទើបរាជរដ្ឋាភិបាលសម្រេចពង្រីកវិសាលភាពនេះ៕