* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាដូពិសេសក្រោយប្រឡងបាក់ឌុប! លោក កែវ រតនៈ និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំសិស្សានុសិស្សក្រុងពោធិ៍សាត់ ទស្សនកិច្ចស្វែងយល់មរតកវប្បធម៌ជាតិ នៅខេត្តសៀមរាប (Photos inside)

23-08-2026 17:29

(ពោធិ៍សាត់)៖ ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក្រុមការងារបានសហការរៀបចំដំណើរទស្សនកិច្ចសិក្សាយ៉ាងអធិកអធម ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យនានាក្នុងខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ទឹកដីអង្គរដ៏បវរនៃយើង។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានកំណត់រៀបចំឡើងតាមវេនរបស់ក្រុមការងារចុះមូលដ្ឋានស្រុក-ក្រុងនីមួយៗ។ ដោយឡែកសម្រាប់ក្រុងពោធិ៍សាត់ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មានរយៈពេល ១យប់ ២ថ្ងៃ ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ៥០០នាក់ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សបានសិក្សាឈ្វេងយល់ដោយផ្ទាល់ អំពីតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រល្បីៗ ដែលជាកេរមរតកដូនតាខ្មែរក្នុងទឹកដីអង្គរ, បង្កើតអនុស្សាវរីយ៍ល្អៗរួមគ្នា ជាមួយមិត្តភក្តិ មុនពេលបោះជំហានឈានចូលដល់កម្រិតឧត្តមសិក្សា និងជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដែលបានតស៊ូរៀនសូត្ររហូតដល់បញ្ចប់ការប្រឡងបាក់ឌុប។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលផ្ទាល់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការសម្រេចបាននូវការសន្យារបស់ថ្នាក់ដឹកនាំ ដែលបានផ្ដល់ជូនសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ។ លោកអភិបាលខេត្ត ក៏បាននាំយកនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងចូលរួមសប្បាយរីករាយពីចម្ងាយពីសំណាក់ លោក កែវ រតនៈ ដែលបានចាត់ចែងរៀបចំការស្នាក់នៅ ហូបចុក និងទស្សនាកំសាន្តយ៉ាងសុខុមាលភាព និងមានសុវត្ថិភាពខ្ពស់ជូនក្មួយៗ។

បន្ថែមពីលើនេះ លោក ខូយ រីដា បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ថា ទោះបីជាលទ្ធផលប្រឡងជាប់ ឬធ្លាក់យ៉ាងណាក៏ដោយ ក៏មិនត្រូវមានមោទនភាពហួសហេតុ ឬតូចចិត្តនោះឡើយ គឺត្រូវបន្តតស៊ូអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ទាំងចំណេះដឹងទូទៅ ចំណេះធ្វើជំនាញ និងភាសបរទេស ដើម្បីកសាងអនាគតខ្លួនឯង គ្រួសារ និងរួមចំណែកអភិវឌ្ឍន៍ទឹកដីកំណើត។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកអភិបាលខេត្តក៏បានជួបប្រាស្រ័យទាក់ទងជាមួយ ជនជាតិកូរ៉េ ដែលជាអតីតរដ្ឋលេខាធិការក្រសួងអប់រំកូរ៉េ និងជានាយកផ្សព្វផ្សាយសារព័ត៌មានដ៏ល្បីមួយរូបនៅប្រទេសកូរ៉េ។ ក្នុងឱកាសនោះ លោកបានធ្វើការអំពាវនាវនិងស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ និងជនជាតិកូរ៉េទាំងអស់ ឱ្យអញ្ជើញមកលេងកម្សាន្តនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនកុះករ ដោយសូមបង្ហាញនូវការជឿទុកចិត្តយ៉ាងមុតមាំលើ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាសុវត្ថិភាពសង្គមដ៏ល្អប្រសើររបស់កម្ពុជា ព្រមទាំងបញ្ជាក់ពីការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហា Scam Online ផងដែរ។

ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងក្រុងពោធិ៍សាត់ លោក ងួន ប៉ោសេង និងតំណាងយុវជន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក កែវ រតនៈ និងលោក ខូយ រីដា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដែលត្រូវដឹកនាំដំណើរទស្សនកិច្ចសិក្សានេះ រួមមាន៖
ទី១. លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់,
ទី២. លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង,
ទី៣. លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន,
ទី៤. លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ,
ទី៥. លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវែង,
ទី៦. លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ៕