* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តី ហួត ហាក់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជាទៅកាន់ពិភពលោក

23-08-2026 17:36

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងសហការីពីស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពីការផ្តល់សេវាបដិសណ្ឋារកិច្ច និងសេវាកម្មនានា ជូនភ្ញៀវទេសចរ និងអ្នកដំណើរជាតិ និងអន្តរជាតិ ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រីមានសមត្ថកិច្ចប្រចាំការ និងតំណាងវិស័យឯកជន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានចុះពិនិត្យ និងស្វែងយល់អំពីដំណើរការទទួលភ្ញៀវ ការបំពេញបែបបទអន្តោប្រវេសន៍ ការប្រើប្រាស់ច្រកទ្វារឆ្លាតវៃ (Smart Gate) និងសេវាកម្មទំនើបៗដែលមានផ្តល់ជូននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារក៏បានថតរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ជាពិសេសបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា និងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់កម្ពុជា ដែលនឹងរួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរតាមផ្លូវអាកាសជាមួយពិភពលោក ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយរូបភាពកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ទៅកាន់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត 4F របស់កម្ពុជា ដែលត្រូវបានសាងសង់ឡើងក្នុងគោលបំណងបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕