* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីទួលសុវត្ថិភាព ៥ទីតាំង ក្នុងឃុំទន្លេបិទ ខណៈប្រជាពលរដ្ឋជាង ៥០០គ្រួសារ ត្រូវបានជម្លៀសគេចពីទឹកជំនន់

23-08-2026 20:03

(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតប និងត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយធម្មជាតិឱ្យបានទាន់ពេលវេលា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីទួលសុវត្ថិភាពចំនួន ៥ទីតាំង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ទីតាំងទីទួលសុវត្ថិភាពទាំង៥ រួមមាន៖ ទួលវត្តសុវណ្ណមាលី (ភូមិយាយស), ទួលឧកញ៉ា អាន ម៉ារឌី (ភូមិទន្លេបិទ), ទួលឧកញ៉ា វ័ន ប៊ុនថៃ (ភូមិទន្លេបិទ), ទួលបេង (ភូមិអំពិលជ្រុំ), គល់ស្ពានទួលខ្សាច់ (ភូមិទួលខ្សាច់)។

ក្នុងសកម្មភាពចុះពិនិត្យផ្ទាល់ លោក អភិបាលខេត្ត បានវាយតម្លៃខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តោះអាសន្ន ដោយផ្តោតសំខាន់លើទីជម្រកសមរម្យ បញ្ហាសុខអនាម័យ ការផ្គត់ផ្គង់ និងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីនេះ។

ជាមួយគ្នានេះ លោក ប៉ែន កុសល្យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាត្រូវយកចិត្តទុកដាក់លើសុខមាលភាព និងការហូបចុករបស់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។

បន្ថែមពីនេះ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងគ្រោះថ្នាក់ពីសត្វអាសិរពិស និងត្រូវមើលថែទាំកុមារតូចៗឱ្យបានដិតដល់បំផុត ដើម្បីការពារគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។

តាមរបាយការណ៍បឋម គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន២ គឺ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ (គ្របដណ្តប់លើឃុំចំនួន៧) ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ៥៩៦ គ្រួសារ, ប្រជាពលរដ្ឋត្រូវបានជម្លៀស ៥២៦ គ្រួសារ (មកកាន់ទីទួលសុវត្ថិភាពដោយសុវត្ថិភាព) និងការខូចខាតផ្សេងៗ ប៉ះពាល់លំនៅឋាន និងលិចលង់ផលដំណាំកសិកម្មមួយចំនួនធំ៕