* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាកលវិទ្យាល័យមួយរបស់វៀតណាម ប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃ ១០០កន្លែង សម្រាប់និស្សិតកម្ពុជា

24-08-2026 10:04

(ភ្នំពេញ)៖ សាកលវិទ្យាល័យ វ៉ាន់ ហៀន (Van Hien University) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំទីក្រុងហូជីមិញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ១០០កន្លែង សម្រាប់និស្សិតកម្ពុជា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សិក្សារយៈពេល ៥ឆ្នាំពេញ បូកទាំងថ្នាក់ភាសា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។

អាហារូបករណ៍នេះគ្របដណ្ដប់លើថ្លៃសិក្សា ១០០% សម្រាប់វគ្គសិក្សាទាំងមូល រួមទាំងថ្លៃសិក្សា និងប្រឡងយកវិញ្ញាបនបត្រភាសាវៀតណាម ក៏ដូចជាថ្លៃសិក្សា និងប្រឡងយកវិញ្ញាបនបត្របញ្ចប់ការសិក្សា។ ក្រៅពីនេះ និស្សិតក៏នឹងទទួលបានការគាំទ្រថ្លៃស្នាក់នៅអតិបរមា ៤ ឆ្នាំ (២.០០០.០០០ ដុង/ខែ) ថ្លៃធានារ៉ាប់រងសុខភាព ១០០% កាតាប និងឯកសណ្ឋានកីឡា ព្រមទាំងសេវារដ្ឋបាល និងគាំទ្រនិស្សិតពីសាកលវិទ្យាល័យផងដែរ។

បេក្ខជនត្រូវជាពលរដ្ឋកម្ពុជា មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសមមូល និងមានវិញ្ញាបនបត្រសមត្ថភាពភាសាវៀតណាម កម្រិត B2 ឬអាចចូលរួមវគ្គសិក្សា និងប្រឡងយកវិញ្ញាបនបត្រភាសាវៀតណាមដែលរៀបចំដោយសាកលវិទ្យាល័យ។ សាកលវិទ្យាល័យ វ៉ាន់ ហៀន មានជំនាញបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រចំនួន ៤៣ ជំនាញសម្រាប់និស្សិតអន្តរជាតិ ប៉ុន្តែបានណែនាំឱ្យនិស្សិតកម្ពុជាផ្តោតលើជំនាញសំខាន់ៗមួយចំនួនដូចជា វិស្វកម្មបរិស្ថាន វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាអាហារ បច្ចេកវិទ្យាជីវសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ (គិលានុបដ្ឋាក)។

និស្សិតដែលទទួលបានអាហារូបករណ៍នេះ នឹងមានឱកាសចុះអនុវត្តការងារ និងកម្មសិក្សានៅតាមអង្គភាពចំណុះក្រុមហ៊ុន HungHau Holdings និងមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ កាលបរិច្ឆេទទទួលពាក្យគឺចាប់ពីថ្ងៃចេញប្រកាសនេះ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦។ សម្រាប់លេខទូរសព្ទទំនាក់ទំនងស្នើសុំអាហារូបករណ៍៖ លោកស្រី ចាន់ រក្សា 096 862 2115 និង លោក ពៅ ចាន់រ៉ា 097 494 5423 088 836 8628 Telegram Group https://t.me/+9rA_58iHbKJlNzY1 ៕