* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចាប់ផ្តើមឆ្នាំ២០២០ ដីទទេ ឥឡូវភូមិសុខារាវី មានដើមឈើប្រណិតៗជាង១០ម៉ឺនដើម និងអាចផលិតជីសរីរាង្គក្នុងមួយថ្ងៃពី១០តោន ទៅ១៥តោន

24-08-2026 14:28

(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុនបានថ្លែងថា ចាប់ផ្តើមឆ្នាំ២០២០ ដីទទេសោះ ឥឡូវដាំបានដើមឈើប្រណិតៗជាង១០ម៉ឺនដើម និងអាចផលិតជីសរីរាង្គក្នុងមួយថ្ងៃបានចន្លោះពី១០តោន ទៅ១៥តោន។

ការថ្លែងលើកឡើងបែបនេះ របស់លោកមហាឧបាសក អៀង សុធារ៉ា ក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ទស្សនទានដល់មន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល បញ្ញវន្ត ប្រជាពលរដ្ឋ មកពីតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដែលបានមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីរមណីយដ្ឋានភូមិសុខារាវី ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មហាឧបាសកបានគូសបញ្ជាក់ថា ដីទទេសោះយើងអាចធ្វើឱ្យមានទឹកដល់ទៅ ២៥ ហិកតា ហើយមានស្រែ មានសួនបន្លែ មានសួនផ្កា មានផ្ទះខ្មែរ គឺពួកគាត់បានរៀនសូត្រ ពីអ្វីដែលបានករកើតឡើង បានកសាងឡើងនៅទីនេះ។ ម្យ៉ាងវិញទៀត អាចឃើញផ្ទះខ្មែរ ដោយផ្ទះបែបខ្មែរល្អហើយស្អាត។ ភ្ញៀវដែលមកទីនេះក៏អាចមើលបន្លែសរីរាង្គ ដែលមានការបញ្ជាក់ទទួលស្គាល់ ពីខាងក្រសួងកសិកម្ម ពីព្រោះ បន្លែសរីរាង្គមានសុវត្ថិភាពល្អ ទទួលទានទៅឆ្ងាញ់ ហើយនៅពេលដែលពួកគាត់ត្រឡប់ទៅផ្ទះវិញ និងចូលរួមដាំបន្លែសេរីរាង្គឲ្យបានច្រើន ដើម្បីសុខភាពគ្រួសារ។

នៅក្នុងដំណើរសិក្សាស្វែងយល់នៅភូមិសុខារាវីនេះ ភ្ញៀវទាំងអស់ បានទៅមើលផលិតកម្ម រោងចក្រជីសរីរាង្គ ដែលអាចផលិតមួយថ្ងៃបានចន្លោះ ពី១០តោន ទៅ១៥តោន ហើយវត្ថុធាតុដើម គឺនៅក្នុងប្រទេសកម្ពុជាសុទ្ធសាធ ក្នុងនោះអ្នកធ្វើការក្នុងរោងចក្រជីនេះ គឺសុទ្ធតែកូនខ្មែរ បានផ្ដល់ការងារជូនពួកគាត់នៅក្នុងស្រុក។ ការប្រើប្រាស់ជីសរីរាង្គនេះមានគុណភាពល្អ តម្លៃ ក៏បានសមរម្យ បានទិន្នផលខ្ពស់ ហើយទទួលទានមានសុខភាពល្អ ដូច្នេះទាំងមន្ត្រីរាជការអ្នកជំនួញ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋដែលបានមកទស្សនកិច្ចសិក្សាឈ្វេងយល់នៅទីនេះ គឺបានចំណេះដឹងច្រើន។

មហាឧបាសកអៀង សុធារ៉ា បានបន្តទៀតថា ភ្ញៀវដែលមកទីនេះចម្រុះ មានទាំងអ្នកធ្វើការនៅរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកជំនួញតូចធំ ហើយក៏មានអ្នកជាបញ្ញវ័ន្ធ ដែលសុទ្ធសឹងមិនសូវស្គាល់គ្នាពីមុនមក អ្នកខ្លះស្គាល់តាមអនឡាយ ដែលលោកបានបង្រៀន ប៉ុន្តែពេលនេះ គឺពួកគាត់បានជួបមុខគ្នាផ្ទាល់ ហើយមកពីឆ្ងាយទៀត ដូចជាខេត្តព្រះវិហារ សៀមរាប បាត់ដំបង ភ្នំពេញ កំពង់ធំ បន្ទាយមានជ័យ និងអ្នកនៅក្នុងខេត្តព្រៃវែងផងដែរ ដូច្នេះជាឱកាសមួយដែលស្គាល់គ្នា មានសាមគ្គីភាព និងអាចជួយគ្នាទៅវិញទៅមក រាប់អានគ្នាជាបងប្អូន ក្រុមគ្រួសារខ្មែរតែមួយផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រៃវែងមានសក្តានុពលទេសចរណ៍នៅមានកម្រិត ដូច្នេះហើយភូមិសុខារាវីបានចូលរួមចំណែក បង្កើតការងារក្នុងស្រុកជាង១០០ កន្លែង និងជួយគាំទ្រដល់កសិករ ព្រមទាំងសិប្បករក្នុងស្រុកតាមរយៈការបញ្ជាទិញផលិតផលរបស់ពួកគាត់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ៕