លោក ម៉ារ យ៉ារិទ្ធ៖ ក្នុងដំណើរការ UNCLOS កម្ពុជា ថៃ អាចស្នើសុំពេលបន្តដើម្បីដោះស្រាយគ្នា ប្រសិនបើ ១២ខែដំបូងមិនជោគជ័យ (Video inside)

24-08-2026 14:44

(ភ្នំពេញ)៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ លោក ម៉ារ យ៉ារិទ្ធ បានប្រាប់កម្មវិធី Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅថា បន្ទាប់ពីគណៈកម្មការផ្សះផ្សាដោយបង្ខំ ដែលបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS មានសមាសភាពគ្រប់អស់ហើយ ដំណើរការអនុវត្តនិតិវិធីដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ នឹងត្រូវចំណាយពេល ១២ខែ។

លោក ម៉ារ យ៉ារិទ្ធ បានឱ្យដឹងថា ផ្អែកលើករណីអូស្រា្តលី និងទីម័រឡេស្តេ ដែលជាប្រទេសពីរគត់បានប្រើប្រាស់យន្តការ UNCLOS មកដោះស្រាយជម្លោះដោយជោគជ័យ កម្ពុជា ថៃ អាចស្នើសុំពេលបន្ថែមដើម្បីដោះស្រាយគ្នា លើសពីរយៈពេល ១២ខែនេះ។

សូមស្តាប់ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធ៖