* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ១០នាក់ ពាក់ព័ន្ធគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ទៅតុលាការ

24-08-2026 15:02

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន១០នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងការកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចន្លោះថ្ងៃទី២១ និងទី២២ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្រ្កាបនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ជនសង្ស័យទាំង ១០នាក់ ដែលមានឈ្មោះ ឌឿក សុផល ហៅ ស៊ុយ, នូវ សំអ៊ុល ហៅ ក្អុល, គិន ភ័ក្ត្រ, កែវ ថៃ, ណន សំណាង ហៅ ក្តាម, ឌិង សារ័ត្ន, រឿន យ៉ាប់, រ៉េត ចំណាន ហៅ ឆេ, ឡាយ តុន ហៅ តុញ និង ចាន់ ពិសី ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចភូមិអូរជ្រៅ ភូមិក្បាលកោះ សង្កាត់អូរជ្រៅ និងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ៧០កូនថង់កិប ទម្ងន់ ២៧,៦១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,៣២ក្រាម, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៣គ្រឿង រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀត។ ក្រោយការសួរនាំ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកគេពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីលក់ និងប្រើប្រាស់ខ្លួនឯង ចំណែកកាំបិតពួកគេដាក់តាមម៉ូតូដើម្បីការពារខ្លួន។

បច្ចុប្បន្ន សំណុំរឿងជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាង និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕