* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាពលរដ្ឋប្រទះឃើញហ្វូងដំរីព្រៃ ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ

24-08-2026 15:11

(ព្រះវិហារ)៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយបុគ្គលិកជំនាញមកពីអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ បាននិងកំពុងតាមដានដំណើរនិងស្នាក់នៅរបស់ដំរីព្រៃមួយហ្វូង សរុបចំនួន៦ក្បាល ក្នុងនោះមានកូនតូចចំនួន១ ក្បាល នៅដែលបានដើរចូលមកក្បែរ នៅចំណុចព្រៃកែង ស្រោងស្រឡៅ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរកា ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្រុមការងារបានចុះអង្កេតឃ្លាំមើលជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើម្បីត្រួតពិនិត្យរកឃើញហ្វូងសត្វដំរី ស្ថិតនៅចម្ងាយប្រហែល៣គីឡីម៉ែត្រពីភូមិប្រជាពលរដ្ឋ។ ហ្វូងដំរីខាងលើ បានធ្វើដំណើរនិងរស់នៅ ដោយមិនបង្កបញ្ហាអ្វីជាមួយមនុស្ស នៅចំណុចអូរស្រោងស្រឡៅ ដែលអាចកន្លែងស្នាក់នៅ របស់ពួកវាតែម្តង។ កន្លងមកមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋអំពីការព្រួយបារម្ភ និងការប៉ះពាល់ដំណាំនៅតំបន់នោះមួយចំនួន ប៉ុន្តែក្រុមការងារ បាននិងកំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ព្រំទាំងបានចុះអប់រំដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់ក្បែរនោះ ឲ្យមានចំណេះដឹង ចូលរួមការពារ និងអភិរក្ស ជៀសវាងការបរបាញ់ មានជម្លោះជាមួយសត្វដំរីព្រៃ ឬដំរីអាស៊ី ដែលប្រភេទសត្វកម្រជិតផុតពូជ និងធានាការរស់នៅរបស់ដំរីព្រៃត្រឡប់ចូលព្រៃវិញ។

សូមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានចន្លោះពី១៥ក្បាល ទៅ ២០ក្បាល ដែលត្រូវបានយកចិត្តទុកដាក់ និងអភិរក្សខ្លាំងបំផុត។ ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

យោងតាមទិន្នន័យពីការស្រាវជ្រាវរបសើមន្រ្តីជំនាញ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីឬដំរីព្រៃ បានរស់នៅជាហ្វូង ហើយមានឃើញ កូនតូចៗជាច្រើនថែមទៀត ដែលមានប្រមាណចន្លោះពី៤០០ ទៅ៦០០ក្បាល។

ការបង្ហាញវត្តមានហ្វូងដំរីជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សបរិស្ថាន ដែលបានបង្ហាញពី ប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរី ដែលជិតផុតពូជនៅលើពិភពលោក ក៏ដូចជាជួយថែរក្សាលំនឹងបរិស្ថាន និងការពារកេរដំណែលធម្មជាតិ៕