* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ ពិព័រណ៍វត្ថុសិល្បៈខ្មែរបាត់បង់ និងការទាមទារត្រឡប់មកកម្ពុជាវិញ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ នៅខេត្តពោធិ៍សាត់

24-08-2026 15:34

(ពោធិ៍សាត់)៖ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់, នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធពិព័រណ៍ផ្ទាំងរូបថតមិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប រួមមាន លោក វឿន វុទ្ធី អគ្គនាយករងបេតិកភណ្ឌ, លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ, លោក អ៊ុន មុនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍លើកទី៣នេះ (បន្ទាប់ពីភ្នំពេញ និងកំពង់ឆ្នាំង) មានគោលបំណងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ នូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំទាមទារយកមកវិញនូវវត្ថុសិល្បៈខ្មែរ ដែលត្រូវបានលួច និងជួញដូរដោយខុសច្បាប់ ក្នុងសម័យសង្គ្រាមស៊ីវិល។

ពិព័រណ៍រយៈពេល២០ថ្ងៃនេះ (២៤ សីហា ២០២៦ - ១២ កញ្ញា ២០២៦) បែងចែកជា២ផ្នែកគឺ៖ ផ្នែកទី១ បង្ហាញរូបថតវត្ថុសិល្បៈ ចំនួន៤២ តាមលំដាប់ប្រវត្តិសាស្ត្រពីសម័យមុនអង្គររហូតដល់សម័យអង្គរ និងផ្នែកទី២ បង្ហាញវត្ថុបុរាណ ចំនួន២០ ដែលបានចុះបញ្ជីថា បាត់ពីសារមន្ទីរវត្តពោធិ៍វាល សារមន្ទីរខេត្តបាត់ដំបង និងអភិរក្សដ្ឋានអង្គរ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ដោយបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបំផុសស្មារតីយុវជនឱ្យស្គាល់អត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ និងសេដ្ឋកិច្ចសង្គមក្នុងខេត្តផងដែរ។

លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ និងការបន្តវេនដឹកនាំដ៏ប្រាកដប្រជារបស់រាជរដ្ឋាភិបាល។ លោកបានលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកបញ្ជាក់ថា៖ «...បច្ចុប្បន្នកម្ពុជាកំពុងសិក្សាស្រាវជ្រាវបន្ត គ្មានវិនាទីណាដែលកូនខ្មែរបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ...»។

លោកអគ្គនាយក បានប្រកាសបើកសម្ពោធជាផ្លូវការនូវពិព័រណ៍នេះ និងបានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អញ្ជើញចូលរួមទស្សនាឱ្យបានកុះករ ដើម្បីស្វែងយល់ពីតម្លៃដ៏អស្ចារ្យនៃមរតកវប្បធម៌ជាតិខ្មែរយើង។

គួរជម្រាបជូនថា ដើម្បីអបអរសាទរ និងញ៉ាំងឱ្យកម្មវិធីបើកពិព័រណ៍មិនអចិន្ត្រៃយ៍នេះ កាន់តែឱឡារឹក អធឹកអធម ក៏មានការសម្តែង «របាំជូនពរ, របាំងមនោសញ្ចេតនា» និងល្ខោនកំណាព្យ «រឿងសំណោកសិលា» ដែលសម្តែងដោយក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ សម្រាប់ឱ្យអង្គពិធីទាំងមូលអញ្ជើញទស្សនាផងដែរ៕