* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូនត្រី ១០ម៉ឺនក្បាល និងមេពូជ ១៥០គីឡូក្រាម ត្រូវបានលែងចូលអាងទឹកសេសានក្រោម២ ដើម្បីពង្រឹងអេកូឡូស៊ី និងជីវៈចម្រុះនៅស្ទឹងត្រែង

24-08-2026 17:55

(ស្ទឹងត្រែង)៖ ក្នុងគោលបំណងស្តារស្តុកមច្ឆជាតិ ថែរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីទឹកសាបឱ្យមាននិរន្តរភាព និងធានាប្រភពប្រូតេអ៊ីនជូនប្រជាសហគមន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានរៀបចំពិធីលែងកូនត្រី និងមច្ឆជាតិចម្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបចំនួន ១០ម៉ឺនក្បាល និង ១៥០គីឡូក្រាម ចូលទៅក្នុងអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះ កូនត្រីពូជចំនួន ១០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងអាងទឹក រួមមានត្រីឆ្ពិន ៦ម៉ឺនក្បាល ត្រីប្រា ២ម៉ឺនក្បាល និងត្រីពោ ២ម៉ឺនក្បាល។ ជាមួយគ្នានេះ ត្រីមេពូជចម្រុះទម្ងន់សរុប ១៥០គីឡូក្រាម ក៏ត្រូវបានលែងផងដែរ ដែលរួមមានត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និងត្រីព្រលង់។ ការលែងត្រីនេះមានគោលបំណងចម្បងក្នុងការស្តារ និងបង្កើនបរិមាណត្រីក្នុងប្រភពទឹក ជួយពង្រឹងវដ្តបន្តពូជរបស់មច្ឆជាតិ បង្កើនសមត្ថភាពធនធានជលផលសម្រាប់ផ្គត់ផ្គង់ប្រភពអាហារ និងជីវភាពប្រជាពលរដ្ឋ ព្រមទាំងរួមចំណែករក្សាជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាប។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែងបានរៀបចំ «ទិវាមច្ឆជាតិ» ជាបន្តបន្ទាប់ចំនួន ២៣លើក ចាប់តាំងពីឆ្នាំ២០០៣មក ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងការពារធនធានជលផល។ លោកបានបន្ថែមថា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ក៏បានសហការលែងកូនត្រីសរុបជាង ៥០ម៉ឺនក្បាល និងត្រីមេពូជជិត ១តោន រួចមកហើយ ដើម្បីរួមចំណែកបង្កើនធនធានមច្ឆជាតិ។

លោក He Yunchun នាយកគ្រប់គ្រងទូទៅនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអនុវត្តគោលការណ៍អភិវឌ្ឍបៃតង និងការគោរពតាមច្បាប់បរិស្ថាននៅកម្ពុជា។ លោកបានបន្តថា ក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលជលផល ក្នុងការបង្កាត់ពូជ និងលែងកូនត្រីតាមលក្ខណៈវិទ្យាសាស្ត្រចំនួន ៦លើក ដោយបានលែងកូនត្រីសរុបជាង ៥០ម៉ឺនក្បាល ដើម្បីចូលរួមការពារជីវៈចម្រុះ ស្តារធនធានជលផល និងលើកកម្ពស់សុខភាពប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដងទន្លេសេសាន។

ក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើស រួមទាំងអ្នកទិញ អ្នកកែច្នៃ និងអ្នកចែកចាយឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកក៏បានណែនាំមិនឱ្យមានការលើកលែងចំពោះមន្ត្រីរាជការ ឬអាជ្ញាធរណាដែលមានការពាក់ព័ន្ធ ឬជួយសម្រួលដល់បទល្មើសធនធានធម្មជាតិឡើយ។ លោកក៏បានលើកឡើងអំពីការជំរុញវិធានការការពារ និងអភិរក្សតំបន់ជម្រកសត្វផ្សោត តាមរយៈការរៀបចំការគ្រប់គ្រងដីធ្លី និងការផ្តល់ជម្រើសមុខរបរជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទខុសច្បាប់។

ការលែងកូនត្រី និងត្រីមេពូជជាបន្តបន្ទាប់នេះ ត្រូវបានចាត់ទុកថា ជាវិធានការមួយដ៏សំខាន់ក្នុងការបង្កើនស្តុកត្រី ស្តារប្រព័ន្ធអេកូឡូស៊ី និងពង្រឹងសន្តិសុខស្បៀង ខណៈការចូលរួមរបស់អាជ្ញាធរ មន្ត្រីជំនាញ ក្រុមហ៊ុន និងសហគមន៍មូលដ្ឋាន នឹងក្លាយជាកត្តាសំខាន់ក្នុងការធានាឱ្យធនធានមច្ឆជាតិ អាចបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយប្រកបដោយនិរន្តរភាព៕