* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈរុស្ស៊ីបង្ហាញបំណងអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញ

24-08-2026 18:39

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក អ៊ីហ្គ័រ រ៉ូឌិនកូ (Igor Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី មកកាន់កម្ពុជា នាពេលនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេចតេជោក៏បានរំលេចអំពីសារបាននៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ជាពិសេសគឺសារៈសំខាន់នៃតួអង្គរបស់សម្ដេចផ្ទាល់ ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើន និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។ ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។

ទន្ទឹមគ្នានេះ សម្ដេចតេជោបានស្វាគមន៍ចំពោះការពិភាក្សារវាងលោក រ៉ូឌិនកូ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដោតលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយចាត់ទុកថាជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគី។

ក្នុងជំនួបនោះដែរ លោក រ៉ូឌិនកូ បានកោតសរសើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយសម្តេចគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់។ បន្ថែមពីលើនោះ លោកថែមទាំងបានជម្រាបសម្ដេចតេជោអំពីនយោបាយ និងការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើងផងដែរ។

ជាមួយគ្នានេះផងដែរ លោក រ៉ូឌិនកូ ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ី ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលឆាប់ខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ លើកឡើងថា នៅពេលនេះសម្ដេចកំពុងតែពិនិត្យមើល និងវិភាគកាលបរិច្ឆេទដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។

បន្ថែមពីសម្តេចតេជោ បានបញ្ជាក់ប្រាប់ លោក រ៉ូឌិនកូ ផងដែរថា កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ៕