* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយបង្ហោះសារជេរប្រមាថ និងមើលងាយប្រជាពលរដ្ឋទូទាំងខេត្ត

24-08-2026 18:57

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គភាពព័ត៌មាន Fresh News បានទទួលបានសេចក្តីប្រកាសព័ត៌មានផ្លូវការពី រដ្ឋបាលខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណីបុគ្គលម្នាក់បានបង្ហោះសារជេរប្រមាថ និងមើលងាយប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបថា៖

១. នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានចាត់វិធានការយ៉ាងតឹងរឹងភ្លាមៗទៅលើបុគ្គលបង្កហេតុឈ្មោះ ភី យ៉ាងរី ភេទស្រី អាយុ ២៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ១៩០៩៥៧៧៦២ មានទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២. នៅចំពោះមុខសមត្ថកិច្ចនគរបាល ស្ត្រីរូបនេះបានសារភាព និងទទួលស្គាល់ជាសាធារណៈ ថាខ្លួនពិតជាបានបង្ហោះសារនៅលើបណ្តាញសង្គមក្នុងចេតនាជេរប្រមាថ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ពិតប្រាកដមែន។

៣. បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលខេត្ត កំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការចាត់ការតាមផ្លូវច្បាប់។

៤. រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ពីគោលជំហរយ៉ាងដាច់ខាតក្នុងការបន្តការពារកិត្តិយស សេចក្តីថ្លៃថ្នូរ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត ឱ្យបានគត់មត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕