* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បំភ្លឺករណីលោកអនុសេនីយ៍ឯក យន់ ចំណាប់ ដែលមានការចោទប្រកាន់ថាចូលធ្វើនគរបាលដោយសូកលុយអស់១៥០០០ដុល្លារ

24-08-2026 19:35

(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺជាសាធារណៈជុំវិញព័ត៌មានមួយចំនួនដែលបានបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ទៅលើលោកអនុសេនីយ៍ឯក យន់ ចំណាប់ ឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វ។

ព័ត៌មានទាំងនោះបានលើកឡើងថា លោក យន់ ចំណាប់ បានចូលបម្រើការងារជានគរបាល ដោយសូកប៉ាន់ចំនួន ១៥,០០០ ដុល្លារអាមេរិក។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារប្រតិកម្មរហ័ស សហការជាមួយការិយាល័យបុគ្គលិក និងអធិការដ្ឋាននគរបាលស្រុកគងពិសី អញ្ជើញសាមីខ្លួនលោកអនុសេនីយ៍ឯក យន់ ចំណាប់ មកធ្វើការសាកសួរ និងបំភ្លឺពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ។

នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ សាមីខ្លួនបានបង្ហាញឯកសារផ្ទាល់ខ្លួនដែលមានសុពលភាព រួមមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថ្ងៃខែឆ្នាំកំណើត ១៣.០៤.១៩៩០) សញ្ញាបត្រថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង ឆ្នាំ២០១៦ និងប្រកាសស្តីពីការតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញវិញ្ញាបនបត្រសិក្សា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដែលបញ្ជាក់ថា លោកបានចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឆ្នាំ២០១៩ ដោយពុំមានការសូកប៉ាន់ផ្តល់ប្រាក់ទៅបុគ្គលណាម្នាក់ឡើយ។

ជាក់ស្តែង លោកអនុសេនីយ៍ឯក យន់ ចំណាប់ បានដាក់បណ្តឹងប្តឹងបុគ្គលអនាមិកដែលបានយករូប និងបរិហារកេរ្តិ៍មកលើរូបលោក នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានបន្តស្រាវជ្រាវ និងស្វែងរកជនអនាមិកដែលបានយករូបលោកអនុសេនីយ៍ឯក យន់ ចំណាប់ ទៅបង្ហោះចែកចាយលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សាមីខ្លួន និងអង្គភាពស្ថាប័ននគរបាលជាតិ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការបំភ្លឺនេះធ្វើឡើងក្នុងគោលបំណងបញ្ជាក់ការពិត និងរក្សាបាននូវភាពស្អាតស្អំរបស់មន្ត្រីនគរបាលជាតិ។