* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្លូវលេខ៣៧៧៖ ផ្លូវជីវភាព ផ្លូវទេសចរណ៍ នាំក្តីអំណរដល់អ្នកក្រចេះ (Video inside)

24-08-2026 19:51

(ក្រចេះ)៖ ផ្លូវលេខ៣៧៧ ជាផ្លូវផ្សាភ្ជាប់យ៉ាងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់​តាមដង​ទន្លេ​មេ​គង្គ។ ផ្លូវដែលសណ្តូកតាមដងទន្លេមេគង្គមួយខ្សែនេះ តភ្ជាប់ទីរួមខេត្តក្រចេះ ឆ្ពោះទៅដល់ទីរួមស្រុកសំបូរ បម្រើដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងសម្រាប់វិស័យទេសចរ។

ផ្លូវមួយខ្សែនេះ បានកើតមានយូរណាស់មកហើយ តែស្ថានភាពមិនល្អប្រសើរនោះទេ។ ផ្លូវមានស្ថានភាពតូច​ចង្អៀត និងខូចខាតច្រើន ដែលបង្កការលំបាកជាច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃ ការប្រាស្រ័យទាក់ និងប្រកប​រប​រ​ចិញ្ចឹម​ជីវិតផ្សេងៗ។ គេត្រូវចំណាយពេលវេលាយូរសម្រាប់ការធ្វើដំណើរទៅមករវាងខេត្តក្រចេះ ទៅកាន់ស្រុក​សំបូរ។ មិនត្រឹមចំណាយពេលវេលាយូរនោះទេ ការចំណាយលើមធ្យោបាយធ្វើដំណើរក៏ខ្ពស់នាំឱ្យប៉ះពាល់​ជីវ​ភាព​​ប្រចាំថ្ងៃ។

ក្តីលំបាកយូរឆ្នាំរបស់ប្រជាពលរដ្ឋរស់តាមដងទន្លេនាភូមិសាស្ត្រផ្នែកខាងលើនៃខេត្តក្រចេះ ត្រូវបានបិទបញ្ចប់​បន្ទាប់​​​ពីរាជរដ្ឋាភិបាលសម្រេចសាងសង់ផ្លូវលេខ៣៧៧ កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចប់​ការ​សាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៥។ ផ្លូវលេខ៣៧៧ ប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីសង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវស្ថាបនាឡើងដោយក្រាលកៅស៊ូ​ប្រភេទ​ AC កម្រាស់ ៥សង់ទីម៉ែត្រ។ ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងដោយប្រើថវិការបស់ធនាគារពិភពលោក។

ផ្លូវ ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារបច្ចេកទេស កៅស៊ូខ្មៅរលើបរលោងត្រូវបាន​ផុស​ឡើង ជាមួយគំនូសបែកចែកផ្លូវជាពីរគន្លងច្បាស់។ ផ្លូវនេះ មិនត្រឹមតែសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ តែ​ស្ថានភាពផ្លូវស្រស់ស្អាតរំលេចជាមួយផ្ទះសម្បែង វាលស្រែស្រូវ រុក្ខជាតិតូចធំអមសងខាងផ្លូវ រួមជាមួយទឹក​ទន្លេ​មេ​គង្គសណ្តូកដ៏ល្វឹងល្វើយ បានបង្កើតជាសោភ័ណភាព ជាចំណីអារម្មណ៍ និងចំណីនេត្រាសម្រាប់អ្នកដំណើរ ជាពិសេសក្នុងរដូវវស្សា។

ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងស្រុកសំបូរ និងស្រុកចិត្របុរី តាមតំបន់បូជនីយដ្ឋាន និងរមណីយដ្ឋាននានា បាន​សាទរក្រៃលែងចំពោះសមិទ្ធផលផ្លូវលេខ៣៧៧។ ផ្លូវនេះ មិនត្រឹមតែជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល ប៉ុន្តែបានជួយអន្ទងដួងចិត្តអ្នកទេសចរឆ្ងាយជិតឱ្យទៅកម្សាន្ត ទស្សនាលំហែនៅតំបន់​បូជនីយ​ដ្ឋាន​វិហារ​ធំសសរ១០០ ព្រែកកាំពី និងអន្លង់ផ្សោតជាដើម។

ក្រចេះ ខេត្តភាគឦសាននៃប្រទេសកម្ពុជា ជាខេត្តមួយឆ្ងាយពីរាជធានីភ្នំពេញ ហើយដើមឡើយ​មិន​មាន​ផ្លូវ​តភ្ជាប់​ទៅរាជធានីភ្នំពេញនោះឡើយ។ បើគេចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ គឺមានតែជិះកាណូតប៉ុណ្ណោះ។ ក្នុងរយៈ​ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយតភ្ជាប់ខេត្តភាគឦ​សាន្ត​ ហើយបានសាងសង់ផ្លូវជាច្រើនខ្សែមកកាន់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្នុងខេត្តជាច្រើនខ្សែទៀត។ ទន្ទឹម​នឹង​ផ្លូវលេខ៣៧៧ រាជរដ្ឋាភិបាលក៏បានសង់ផ្លូវលេខ៣៧៧អេ តភ្ជាប់ពីរង្វង់មូលឃុំសណ្តាន់ ទៅភ្ជាប់ផ្លូវជាតិ​លេខ​៧ និងបានសាងសង់ស្ពានឆ្លងទន្លេមេគង្គថែមទៀត។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្តែងឱ្យឃើញពីការ​គិត​គូរខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។

ផ្លូវប្រៀបដូចជាសរសៃឈាមដែលដើរតួនាទីសំខាន់ក្នុងការចិញ្ចឹមសរីរាង្គរបស់មនុស្ស។ ផ្លូវ និងស្ពានដែលរាជរដ្ឋា​ភិបាលសាងសង់ជូនពលរដ្ឋខេត្តក្រចេះ គឺជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់ពលរដ្ឋអ្នកខេត្តក្រចេះ។ អ្នកខេត្តក្រចេះ សម្តែងនូវក្តីរីករាយ អរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល៕