* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សេចក្តីជូនដំណឹង៖ ប្រយ័ត្នចំពោះគណនី Telegram ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងរូបភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន

24-08-2026 22:53

(សៀមរាប)៖ ថ្មីៗនេះ មានការកត់សម្គាល់ឃើញថា មានគណនី Telegram ក្លែងក្លាយបានលេចឡើង ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ សកម្មភាពនេះអាចបណ្តាលឱ្យមានការភាន់ច្រឡំ និងអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងទុច្ចរិតផ្សេងៗ ដូចជាការឆបោក ឬការផ្សព្វផ្សាយព័ត៌មានមិនពិត។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាប និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគណនី Telegram ក្លែងក្លាយទាំងនេះ ដោយមិនមែនជាគណនីផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឡើយ ហើយរាល់ព័ត៌មាន ឬការទំនាក់ទំនងណាមួយតាមរយៈគណនីទាំងនោះ គឺមិនមានការទទួលខុសត្រូវពីលោកឧត្តមសេនីយ៍ត្រី ឬកងរាជអាវុធហត្ថខេត្តសៀមរាបឡើយ។

ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបោកប្រាស់ ឬទទួលព័ត៌មានមិនពិត សូមសាធារណជនទាំងអស់ ពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿទុកចិត្ត ឬធ្វើការទំនាក់ទំនងណាមួយ។ រាល់ព័ត៌មានផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន ឬកងរាជអាវុធហត្ថខេត្តសៀមរាប នឹងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញផ្លូវការ និងគួរឱ្យទុកចិត្តតែប៉ុណ្ណោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យថាមានគណនីក្លែងក្លាយ សូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការប្រុងប្រយ័ត្នរបស់សាធារណជន គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។