* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្ត

25-08-2026 10:23

(ភ្នំពេញ)៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអប់រំ យុវជន កីឡា វប្បធម៌ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងគណៈកម្មការជំនាញនានានៃរដ្ឋសភា ព្រមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ ដែលមានលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ថ្នាក់ដឹកនាំ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋាន សរុបចំនួន ៨២រូប។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលបណ្តាលមកពីកត្តាខាងក្នុង និងខាងក្រៅ ព្រមទាំងកាលានុវត្តភាពថ្មីៗដែលអាចជួយគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីពង្រឹងភាពធន់ និងរក្សាភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោក ហួត ហាក់ ក៏បានជម្រាបជូនអំពីវិធានការអន្តរាគមន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដើម្បីស្តារ និងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដាក់ចេញវិធានការចំនួន ១១ជុំ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១១ទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ឱ្យកាន់តែមានភាពធន់ទប់ទល់នឹងវិបត្តិ រក្សាភាពប្រកួតប្រជែង ពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យដែលមានភាពប្រទាក់ក្រឡា និងត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ រួមមាន កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង និងស្ថាប័ននៅថ្នាក់ជាតិ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក កិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន អ្នកផលិតមាតិកា Influencers និង KOLs ព្រមទាំងការចូលរួមពីបុគ្គលម្នាក់ៗ។

ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានក្នុងវិស័យទេសចរណ៍ ក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ លោក ហួត ហាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍។

ទន្ទឹមនេះ អង្គប្រជុំបានទទួលស្គាល់ និងកត់សម្គាល់នូវបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះក្នុងវិស័យទេសចរណ៍ ព្រមទាំងបានឯកភាពលើយុទ្ធសាស្ត្រគន្លឹះ និងទិសដៅការងារដែលក្រសួងទេសចរណ៍បានដាក់ចេញ។

អង្គប្រជុំក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងទេសចរណ៍យកទៅកែលម្អ និងសម្រួចផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅជំរុញវិស័យទេសចរណ៍ឱ្យបន្តដើរតួនាទីជាចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់៕