* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា គ្មានការបង្រួម ឬពង្រីកក្រសួងឡើយ តែពង្រឹងប្រសិទ្ធភាពការងារ (Video inside)

25-08-2026 11:27

(ក្រចេះ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ពីលើវេទិកាក្នុងខេត្តក្រចេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្រួម ឬពង្រីកក្រសួងនោះឡើយ ប៉ុន្ដែអ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រឹងប្រសិទ្ធភាព និងធនធានមនុស្ស តាមក្រសួងដែលមានស្រាប់។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ នៅខេត្តក្រចេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មិនត្រូវនិយាយ តែតួលេខទេ តែត្រូវមើលពីប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនោះ ប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាជាដើម សុទ្ធតែបានពង្រីកប្រព័ន្ធរដ្ឋបាលសាធារណៈ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម៉ោងនេះអត់និយាយរឿងបង្រួមក្រសួង ពង្រីកក្រសួង យើងនិយាយថែរក្សាអ្វីដែលមានពង្រឹងអ្វីដែលមានស្រាប់ផ្ទៃក្នុង អាចកែសម្រួលអគ្គនាយកដ្ឋានមួយចំនួន ប៉ុន្ដែក្រសួងនៅដដែល ព្រោះបើកែនៅលើខាង ត្រូវកែមន្ទីរនៅខាងក្រោមទៀត [...] មានការបញ្ចេញមតិច្រើនលើបញ្ហានេះ ប៉ុន្ដែមិនមានអ្នកខុស មិនមានអ្នកត្រូវ សុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែសម្រាប់កម្ពុជា ត្រូវយកអ្វីដែលល្អបំផុតក្នុងជំហ៊ាននីមួយៗ ក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល ពង្រឹងក្រសួងនីមួយៗ តាមការវិភាគការកំណត់មុខងារ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, បញ្ហាពង្រីក ឬបង្រួមក្រសួង អាស្រ័យលើទិសដៅនយោបាយ ព្រោះប្រទេសខ្លះបង្រួមក្រសួងដើម្បីបង្ហាញឆន្ទៈនយោបាយអំពីការកំណែទម្រង់ ហើយប្រទេសខ្លះពង្រីកក្រសួងដោយសារមានគណបក្សច្រើន ប៉ុន្ដែក៏នៅមានហេតុផលបច្ចេកទេសផ្សេងទៀត គឺកាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធីជួយសន្សំប្រាក់ និងសន្សំមន្ដ្រី ខណៈពង្រីកបង្កើនអាទិភាពសំខាន់មួយចំនួន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកក្នុងការកំណែទម្រង់ គឺមិនផ្ដោតលើក្រសួងតិច ឬច្រើននោះទេ ប៉ុន្ដែអ្វីដែលផ្ដោតនៅពេលនេះ គឺក្រសួង ស្ថាប័នដែលមានស្រាប់បំពេញការងារមានប្រសិទ្ធភាពឬនៅ? ទិសដៅកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺចង់បានប្រសិទ្ធភាពការងារ ដោយមិនផ្ដោតទៅលើក្រសួងតិច ឬច្រើននោះឡើយ ដែលនេះជាអភិក្រមរបស់កម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើវិភាគមុខងារផ្ដោតសំខាន់ទៅលើ ទី១៖ ការពង្រឹងរចនាសម្ព័ន្ធ, ទី២៖ ពង្រឹងប្រព័ន្ធការងារ និងទី៣៖ ពង្រឹងធនធានមនុស្ស។ ឆ្លងកាត់ការវិភាគមុខងារនេះ ក៏មានអគ្គនាយកដ្ឋានមួយចំនួនត្រូវបានកាត់បន្ថយ ហើយក៏មានក្រសួង ស្ថាប័នខ្លះ ត្រូវបង្កើតផ្នែកបន្ថែមផងដែរ ដើម្បីដើរឲ្យទាន់ភាពនៃការវិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការធ្វើកំណែទម្រង់នេះកម្ពុជា មិនអនុវត្តតាមប្រទេសណាមួយនោះទេ ពោលអាស្រ័យលើស្ថានភាពជាក់ស្ដែង និងពេលវេលានៃការឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ សម្ដេចបានលើកឡើងថា ពាក់ព័ន្ធការពង្រីក ឬបង្រួមក្រសួង ក៏មានអ្នកវិភាគជាច្រើនបានលើកឡើង ប៉ុន្ដែមិនមានអ្នកខុស ឬអ្នកត្រូវនោះទេ ពោលសុទ្ធតែមានមូលដ្ឋានរៀងៗខ្លួន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលផ្ដោតលើការពង្រឹងប្រសិទ្ធភាព រក្សាអ្វីដែលមានស្រាប់។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់មន្ដ្រីនៅតាមក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងស្មារតីក្នុងការបំពេញការងារ ដោយមិនត្រូវបារម្ភអំពីការកាត់ក្រសួង ស្ថាប័ននោះឡើយ៕